38.1 C
Phnom Penh

លោកហ៊ុន សែនជំរុញឲ្យពិភពលោកទទួលទទួលខុសត្រូវចំពោះសង្គ្រាមពាណិជ្ជកម្មសកល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនជំរុញឲ្យពិភពលោកទទួលទទួលខុសត្រូវចំពោះសង្គ្រាមពាណិជ្ជកម្មសកល មេដឹកនាំដែលកាន់អំណាចជាង៣០នៅកម្ពុជា ជំរុញឲ្យប្រទេសទាំងឡាយក្នុងពិភពលោកទទួលខុសត្រូវខ្ពស់ចំពោះសង្គ្រាមពាណិជ្ជកម្ម សកល ដោយសារការប្រកាន់នូវគោលនយោបាយគាំពារនិយម និងជំហរឯកតោភាគីនិយម។

លោកហ៊ុន សែនអះអាងថា ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាមួយដៃគូពាក់ព័ន្ធ ទាំងអស់ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសេរី ដើម្បីរក្សាសន្ដិភាព សន្ដិសុខ និងស្ថិរភាពតំបន់ និងពិភពលោក។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ៖ទស្សនវិស័យវិនិយោគរបស់កម្ពុជា ក្នុងយុគសម័យសាកលភាវូបនីយកម្ម កាលពីថ្ងៃទី២៣ខែតុលា ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

មេដឹកនាំដែលរងការរិះគន់ជាខ្លាំងថា កំពុងបន្តកាន់អំណាចដោយការបោះឆ្នោតក្លែងក្លាយនេះ អះអាងថា របបថ្មីរបស់លោកគាំទ្រពេញទំហឹង នូវគោលនយោបាយអន្ដរជាតិទាំងឡាយណាដែលជ្រោមជ្រែងដល់ការវិនិយោគ ទាំងក្នុងតំបន់ និងលើសាកលលោក។

ជាងនេះទៅទៀតលោកអំពាវនាវដល់ដៃគូអភិវឌ្ឍនានា ផ្ដល់ជំនួយបច្ចេកទេសផ្សេងៗដល់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយគាំទ្រដល់ការរៀបចំ និងអនុវត្តគោលនយោបាយគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។

ក្រុមអ្នកវិភាគអះអាងថា កម្ពុជាគួរបង្កើនការយកចិត្តទុកដាក់វិបត្តិពាណិជ្ចកម្មដែលខ្លួនកំពុងប្រឈមមុខនេះវិញ ខណៈសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងបោះពួយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាដោយសារតែរបបលោកហ៊ុន សែនមិនព្រមស្តារស្ថានការណ៍នយោបាយរបស់ប្រទេសឡើងវិញនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស