34 C
Phnom Penh

តំណាងរាស្ត្រអូស្រ្តាលីបន្តទាមទារឲ្យរបបក្រុងភ្នំពេញស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រអូស្រ្តាលីបន្តទាមទារឲ្យរបបក្រុងភ្នំពេញស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ តំណាងរាស្រ្តអូស្រ្តាលីបាននាំគ្នាបន្តទាមទារឲ្យរបបលោកហ៊ុន សែនស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះឡើងវិញជាបន្ទាន់។

សមាជិកសភាសហព័ន្ធក្នុងប្រទេសអូស្ត្រាលីពីខាងគណបក្សពលករដែលជាគណបក្សប្រឆាំង លោកChris Hayesបានឡើងថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី២២ខែតុលាថា របបលោកហ៊ុន សែនបានដំណើរការបោះឆ្នោតយ៉ាងអាមាស់ជាទីបំផុតដោយសារការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាមានអាសនៈចំនួន៥៥នៅក្នុងរដ្ឋសភាជាតិ។

ជាងទៅទៀត លោកChris Hayesក៏បានថ្កោលទោសរបបលោក ហ៊ុន សែនដែលបានរំលោភធ្ងន់ធ្ងរដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចែងអំពីការគោរពសិទ្ធិមនុស្សនិងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ។

តំណាងរាស្រ្តអូស្រ្តាលីរូបនេះក៏បានជំរុញឲ្យសមត្ថកិច្ចរបស់ប្រទេសអូស្រ្តាលីបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះកូនប្រុសរបស់លោកហ៊ុន សែនគឺលោកហ៊ុន ម៉ាណែតដែលតែងធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីក្នុងបំណងបង្កើតបណ្តាញគណបក្សប្រជាជនកម្ពុជា ក្នុងប្រទេស ហើយកំពុងរងការចោទថា បានបំផ្លាញដល់ភាពសុខសាន្តរបស់សហគមន៍ខ្មែរក្នុងប្រទេសអូស្រ្តាលី។

ចំណែកលោកJulian Hill ដែលជាតំណាងរាស្រ្តរបស់គណបក្សពលករអូស្រ្តាលីដែរនោះ បានជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីពិនិត្យឡើងវិញអំពី វិធានការដាក់ទណ្ឌកម្មលើមន្រ្តីនៃរបបលោកហ៊ុន សែនរួមទាំងការបិទទិដ្ឋាការ និង បង្កកទ្រព្យសម្បត្តិលោកហ៊ុន ម៉ាណែត កូនប្រុសលោកហ៊ុន សែន លោកហ៊ុន តូ ក្មួយប្រុសរបស់លោកហ៊ុន សែន លោកឌី វិជ្ជា កូនប្រសារលោកហ៊ុន សែន និងជាអគ្គស្នងការរងនគរបាលជាតិ លោកគង់ វិបុល ប្រធានអគ្គនាយកដ្ឋានពន្ធដារ លោកគឹម សន្តិភាព មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ និង លោកគួយ គួង អគ្គរាជទូតខ្មែរ ប្រចាំទីក្រុងកង់បេរ៉ាផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស