30.1 C
Phnom Penh

សមត្ថកិច្ចខេត្ដក្រចេះឃាត់ខ្លួនស្ដ្រីម្នាក់ពីបទជួញដូរមនុស្សទៅប្រទេសចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខេត្ដក្រចេះឃាត់ខ្លួនស្ដ្រីម្នាក់ពីបទជួញដូរមនុស្សទៅប្រទេសចិន សមត្ថកិច្ចខេត្ដក្រចេះ កាលពីថ្ងៃទី២២ខែតុលាបានឃាត់ខ្លួនស្ដ្រីម្នាក់និងបានបញ្ជូនទៅសាលាដំបូងខេត្តនេះពីបទសង្ស័យថា ជាមេខ្លោងរត់ពន្ធមនុស្សឆ្លងដែនដោយយកប្ដីជនជាតិចិន។

ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ដក្រចេះ លោកស្រីនៅ រតនា បានប្រាប់សារព័ត៌មានក្នុងស្រុកថា នគរបាលជំនាញបានឃាត់ខ្លួនស្ដ្រីម្នាក់ឈ្មោះឌី ចាន់ធី អាយុ៥១ឆ្នាំ ដែលជាមេខ្លោង រត់ពន្ធមនុស្សឆ្លងដែន និងធ្លាប់បានលក់កូនស្រីបង្កើតរបស់គាត់ចំនួន៤នាក់ទៅឲ្យបុរសជនជាតិចិន។

សមត្ថកិច្ចខេត្តក្រចេះឲ្យដឹងថា មន្ដ្រីនគរបាលបានបើកការស៊ើបអង្កេត និងឈានទៅដល់ការឃាត់ខ្លួនស្ដ្រីរូបនេះ ដោយសារមានបណ្ដឹង ពីម្ដាយរបស់ស្ដ្រីរងគ្រោះ នៅស្រុកស្នួល ខេត្ដក្រចះដែលកូនស្រីរបស់គាត់ត្រូវបានជនសង្ស័យជួញដូរទៅកាន់ប្រទេសចិនក្រោម រូបភាពរៀបការប្ដីជនជាតិចិន។

ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ដក្រចេះ លោកស្រីនៅ រតនាអះអាងថា កូនស្រីរបស់ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់បានប្រាប់លោកស្រីថា ម្ដាយរបស់នាងធ្លាប់លក់រូបនាង តាំងតែពីខ្លួនមានអាយុ១៤ឆ្នាំ ទៅឲ្យបុរសម្នាក់បន្ទាប់មកបានលក់នាងទៅឲ្យផ្ទះរកស៊ីផ្លូវភេទមួយកន្លែងនៅក្នុងស្រុកសំពៅលូន ខេត្ដបាត់ដំបងថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស