41.3 C
Phnom Penh

ព្រះមហាក្សត្រតែងតាំងទីប្រឹក្សាបន្ថែមដល់ប្រធានរដ្ឋសភាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រតែងតាំងទីប្រឹក្សាបន្ថែមដល់ប្រធានរដ្ឋសភាជាតិ ព្រះមហាក្សត្រ នរោត្តមសីហមុនីបានតែងតាំងទីប្រឹក្សាចំនួន៣២រូប និងជំនួយការ១៥រូបបន្ថែមទៀតដល់លោកហេង សំរិនប្រធានរដ្ឋសភា។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី១៨តុលា ដែលកាសែត The Cambodia Dailyទទួលបានកាលពីថ្ងៃទី២៣តុលា ឱ្យដឹងថា ទីប្រឹក្សាចំនួន ៣២ រូបនោះមាន៥នាក់ទទួលបានឋានៈស្មើនឹងរដ្ឋមន្ត្រី១៨ នាក់មានឋានៈស្មើរដ្ឋលេខាធិការ ហើយ៩នាក់ទៀតមានឋានៈស្មើអនុរដ្ឋលេខាធិការ។

រីឯជំនួយការទាំង១៥នាក់នោះវិញ មានឋានៈស្មើនឹងអគ្គនាយក។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របញ្ជាក់ថា ការតែងតាំងនេះធ្វើឡើងតាមសំណើរបស់លោកហេង សំរិន ប្រធានរដ្ឋសភាជាតិ។

កាលពីចុងខែកញ្ញាកន្លងទៅ លោកសាយ ឈុំ ដែលប្រមុខរដ្ឋស្តីទីក៏បានតែងតាំងទីប្រឹក្សា និងជំនួយការដល់លោកហេង សំរិនចំនួន៤៦ដែរ។

ដូច្នេះសរុបទៅ លោកហេង សំរិន មានទីប្រឹក្សា និងជំនួយការសរុបចំនួន៩៣នាក់ហើយ។

ក្រុមអ្នកឃ្លាំមើលសង្គមបានរិះគន់ថា ការតែងតាំងទីប្រឹក្សា និងជំនួយការយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់លោកហេង សំរិនប្រធានរដ្ឋសភាជាតិ ដូច្នេះ នឹងនាំឲ្យខ្ជះខ្ជាយថវិកាជាតិធ្ងន់ធ្ងរ ហើយថា ការតែងតាំងនេះមិនមានអ្វីល្អប្រសើរសម្រាប់ជាតិនោះឡើយ។

ពួកគេបារម្ភថា បុគ្គលមួយចំនួនដែលមានងារជាទីប្រឹក្សា ឬជំនួយការទាំងនោះ អាចនឹងយកតួនាទីរបស់ពួកគេទៅគាបសង្កត់ពលរដ្ឋទន់ខ្សោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស