38.1 C
Phnom Penh

ពលរដ្ឋខេត្តក្រចេះចំនួន៨នាក់ស្លាប់អាចសង្ស័យដោយសារការពុលស្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខេត្តក្រចេះចំនួន៨នាក់ស្លាប់អាចសង្ស័យដោយសារការពុលស្រាស យ៉ាងហោចណាស់មានពលរដ្ឋខេត្តក្រចេះចំនួន៨នាក់ស្លាប់ ហើយជិត១០០នាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តដោយសារករណីពុលស្រាសនៅស្រុកសំបូរកាលពីថ្ងៃទី២៥ខែតុលា។

ក្រុមអ្នកភូមិបានអំពាវនាវឲ្យរដ្ឋាភិបាលទប់ស្កាត់បាតុភាពនេះកុំឲ្យកើតមានឡើងជាថ្មីទៀត ហើយត្រូវធានាថា ប្រព័ន្ធសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ពលរដ្ឋ។

អ្នកភូមិខ្លះអះអាងថា ករណីពុលនេះ អាចមិនមែនជាការពុលស្រាសនោះទេ ហើយពលរដ្ឋដែលស្លាប់ទាំងនោះអាចបណ្តាលមកពីការពុលសារធាតុគីមីអ្វីម្យ៉ាង។

អធិការស្រុកសំបូរនិយាយថា ក្រោយពីកើតមានបាតុភាពនេះ សមត្ថកិច្ចបានចុះបិទទីតាំងផលិតស្រាទាំងអស់ជាបណ្ដោះអាសន្ន រង់ចាំលទ្ធផលកោសល្យវិច័យពីក្រសួងសុខាភិបាលសិន។

ក្រុមអាជ្ញាធរដែនដីអះអាងថាខ្លួនបានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការ បញ្ឈប់ជាបន្ទាន់គ្រប់ទីតាំងផលិតស្រាសទាំងអស់នៅឃុំសំបូរ ដោយរង់ចាំមន្ត្រីជំនាញបង្ហាញលទ្ធផលស្រាវជ្រាវនៅពេលខាងមុខសិន។

ក្នុងរយពេលពីរឆ្នាំមកនេះការពុលដែលបណ្តាលឲ្យមនុស្សស្លាប់ក្នុងខេត្តក្រចេះមានចំនួនជាង៤០នាក់ ហើយជាង៥រយនាក់ ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីពុលទាំងនោះមានដូចជា ពុលស្រាស ពុលត្រីកំពត ពុលទឹកព្រែកទេរ និងករណីពុលជាច្រើនផ្សេងទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស