31 C
Phnom Penh

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកជាម ច័ន្ទនីទទួលអនិច្ចកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកជាម ច័ន្ទនីទទួលអនិច្ចកម្ម លោកជាម ច័ន្ទនី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តកំពង់ធំដែលតែងរិះគន់របបលោកហ៊ុន សែនឥតសំចៃមាត់នោះ បានទទួលមរណភាពនៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា ដោយសារជំងឺមហារីកខួរក្បាល។

គ្រួសាររបស់លោកជាម ច័ន្ទនីឲ្យដឹងថា លោកជាម ច័ន្ទីបានធ្លាក់ខ្លួនឈឺធ្ងន់ជាង៣ខែ។

លោកត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប៉ាឡូ ក្នុងទីក្រុងបាងកកប្រទេសថៃអស់រយៈពេលជាង១ខែ។

ដោយសារអស់លទ្ធភាពព្យាបាល ខណៈស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរនោះ គ្រូពេទ្យបញ្ជូនលោកឲ្យត្រឡប់ ទៅផ្ទះវិញ ហើយប្រហែល១ខែក្រោយមកលោកក៏បានស្លាប់បាត់បង់ជីវិតតែម្តង។

ក្រុមគ្រួសារសពឲ្យដឹងថា លោកជាម ច័ន្ទនីមានសាច់ដុះក្នុងខួរក្បាលនិងមានរោគសួត។

លោកធ្លាប់ដួលកកឈាមក្នុងខួរក្បាល ដែលនាំឲ្យមានការវះកាត់ជាច្រើនដង។

សាកសពរបស់លោកជាម ច័ន្ទនី ត្រូវបានសាច់ញាតិតម្កល់ធ្វើបុណ្យចំនួន ៣ថ្ងៃ នៅគេហដ្ឋានរបស់សពនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ។

លោកជាម ច័ន្ទនីហៅជាម ច័ន្ទរ័ត្ន កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦១ នៅ ភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

កាលពីឆ្នាំ២០០៥ លោកជាម ច័ន្ទនីបានជាប់ពន្ធនាគារយោធាអស់រយៈពេលមួយឆ្នាំបីថ្ងៃ ពីបទរៀបចំកងទ័ពស្រមោលដើម្បីឃ្លាំមើលវិស័យកងទ័ពរបស់កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស