29.3 C
Phnom Penh

រដ្ឋសភានៃរបបលោកហ៊ុន សែនបានបង្កើនខ្ទង់ចំណាយសម្រាប់ឆ្នាំ២០១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភានៃរបបលោកហ៊ុន សែនបានបង្កើនខ្ទង់ចំណាយសម្រាប់ឆ្នាំ២០១៩ រដ្ឋសភានៃរបបរបស់លោកហ៊ុន សែន កាលពីថ្ងៃទី២៥ខែតុលា បានសម្រេចបង្កើនខ្ទង់ចំណាយនៃស្ថាប័នរដ្ឋសម្រាប់ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តគម្រោងថវិកាសភាប្រចាំឆ្នាំ២០១៩ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងចំណាយថវិកាឆ្នាំ២០១៩ របស់រដ្ឋសភានៅឆ្នាំ២០១៩បានកើនឡើងច្រើនជាងឆ្នាំ២០១៨ជិត២% ដោយសារឆ្នាំ២០១៩ រដ្ឋសភានឹងត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅក្នុងខេត្តសៀមរាប។

ជាងនេះទៅទៀត រដ្ឋសភាត្រូវជួសជុល និងការផ្លាស់ប្តូរប្រព័ន្ធបច្ចេកទេសក្នុងសាលប្រជុំរបស់ខ្លួនថែមទៀត។

ទោះជាយ៉ាងណាក៏ដោយលោកឡេង ប៉េងឡុងមិនបានបញ្ជាក់អំពី តួលេខថវិកាពិតប្រាកដសម្រាប់ការចំណាយក្នុងឆ្នាំ២០១៩ខាងមុខនៅឡើយទេ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា កញ្ចប់ថវិកាជាតិសម្រាប់ចំណាយលើស្ថាប័នរដ្ឋសភាកន្លងមកតែងមានការចាយវាយយ៉ាងខ្ជះខ្ជាយ តាមរយៈបេសកម្មរបស់តំណាងរាស្ត្រ និងការចេញទៅប្រជុំនៅក្រៅប្រទេសម្ដងៗរបស់តំណាងរាស្រ្តបក្សកាន់អំណាច។

ចំណែកសម្ភារៈដែលរដ្ឋសភាទិញវិញ តែងមានតម្លៃថ្លៃជាងទីផ្សារទ្វេដងឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស