35 C
Phnom Penh

ក្រសួងរៀបចំដែនដីបង្គាប់ឲ្យមន្ដ្រី១៩នាក់ចុះធ្វើអត្ដសញ្ញាណកម្មគ្រួសារ ដែលទទួលដីសម្បទាននៅស្រុកស្នួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងរៀបចំដែនដីបង្គាប់ឲ្យមន្ដ្រី១៩នាក់ចុះធ្វើអត្ដសញ្ញាណកម្មគ្រួសារ ដែលត្រូវទទួលដីសម្បទានសង្គមកិច្ចនៅស្រុកស្នួល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង កាលពីថ្ងៃទី២៥ខែតុលា បានបង្គាប់ឲ្យមន្ដ្រីជំនាញចំនួន១៩នាក់ចុះសហការជាមួយអាជ្ញាធរខេត្ដក្រចេះ ធ្វើអត្ដសញ្ញាណកម្មគ្រួសារប្រជាពលរដ្ឋដែលបានមកតវ៉ាករណីដីធ្លី នៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។

ការដាក់បទបញ្ជាដ៏បន្ទាន់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្វើឡើងក្រោយពីពលរដ្ឋដែលមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៤ បានប៉ះទង្គិចជាមួយសមត្ថកិច្ចនៅពេលក្រុមសន្តិសុខ បានព្យាយាមរារាំងអ្នកភូមិមិនឲ្យនាំគ្នាទៅតវ៉ានៅមុខផ្ទះរបស់លោកហ៊ុន សែន ដែលបណ្តាលឲ្យស្ត្រីពីរនាក់ដួលសន្លាប់នៅនឹងកន្លែង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋក៏ធ្លាប់បានទទួលស្គាល់ថា ខ្លួនពិតបានចូលទន្ទ្រានកាន់កាប់ដី ដែលរដ្ឋបានផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះមែន ដោយសារពួកគេខ្វះដីបង្កបង្កើនផល។

ក្រសួងរៀបចំដែនដីសន្យាថា ខ្លួននឹងដោះស្រាយបញ្ហាដីធ្លីនេះជូនពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីអ្នកតវ៉ាណាដែលពិតជាខ្វះដីលំនៅដ្ឋាន និងខ្វះដីបង្កបង្កើនផល ហើយជំរុញឲ្យពួកគេដាក់សំណើតាមរយៈអាជ្ញាធរដែនដីស្របតាមនីតិវិធីសម្បទានដីសង្គមកិច្ច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស