38.1 C
Phnom Penh

រដ្ឋាភិបាលស្វីសបានផ្តល់ថវិកា១២លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលស្វីសបានផ្តល់ថវិកា១២លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា រដ្ឋាភិបាលប្រទេសស្វីសកាលពីថ្ងៃសុក្របានសម្រេចផ្ដល់ជំនួយជាថវិកាចំនួន១២លានដុល្លារសហរដ្ឋអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជារយៈពេល៣ឆ្នាំ។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកលី សូវណ្ណប្រាប់ក្រុមអ្នកសារព័តមានថា ការផ្តល់ជំនួយមនុស្សធម៌ទាំងនេះធ្វើឡើងក្នុងជំនួបរវាងលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាមួយលោកIvo Siebberឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិតBeat Richnerដែលជាជនជាតិស្វីស បានទទួលមរណភាព កាលពីថ្ងៃទី៩ខែកញ្ញានៅប្រទេសស្វីសដោយរោគាពាធ ក្នុងជន្មាយុ៧១ឆ្នាំ។

លោកវេជ្ជបណ្ឌិតហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាសម្តែងក្តីបារម្ភអំពីបញ្ហាជំនួយដែលមន្ទីពេទ្យនេះកំពុងខ្វះខាតខណៈកុមារខ្មែរជាកាន់តែច្រើនមករកសេវាការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។

ចាប់តាំងពីឆ្នាំ១៩៩២មកមន្ទីរពេទ្យមួយនេះបានចំណាយទឹកប្រាក់ជាង៧រយលានដុល្លារទៅលើការព្យាបាលកុមារជាង១លាន៧សែននាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស