របបលោកហ៊ុន សែនបានបង្កើនការចំណាយនៅឆ្នាំ២០១៩ ខាងមុខដល់ទៅជាង៦ពាន់លានដុល្លារ របបក្រុងភ្នំពេញបានបង្កើនកញ្ចប់ចំណាយថវិកាជាតិឆ្នាំ២០១៩ ដល់ជាង៦ពាន់លានដុល្លារលើសឆ្នាំ២០១៨ជាង១១ភាគរយ ក្នុងនោះការចំណាយប្រាក់ខែមន្ត្រីរាជការ កើនឡើងជាង១២ភាគរយ ខណៈចំណាយលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកើនឡើងជិត១០ភាគរយ។
របបក្រុងភ្នំពេញ នៅឆ្នាំ២០១៩ខាងមុខគ្រោងចំណាយលើប្រាក់ខែបុគ្គលិក និងរដ្ឋបាលទូទៅចំនួនជាង៤ពាន់លានដុល្លារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានជាង២ពាន់លានដុល្លារ។
ចំណែកកញ្ចប់ថវិកាថ្នាក់ជាតិសម្រាប់ចំណាយលើវិស័យអប់រំវិញមានចំនួនជិត១ពាន់លានដុល្លារ ហើយសម្រាប់ក្រសួងសាធារណការមានចំនួនជាង៧រយលានដុល្លារ។
រីឯក្រសួងការពារជាតិមានចំនួនជាង៦រយលានដុល្លារ។
ចំណែកបញ្ហាបំណុលវិញ កម្ពុជាបានជំពាក់បំណុលបរទេសជិត៧ម៉ឺនលានដុល្លារអាមេរិក។
ក្នុងចំណោមបំណុលបរទេសសរុប កម្ពុជា បានជំពាក់ចិនជិត៥០%៕