26 C
Phnom Penh

អង្គការ WWF រកឃើញសត្វផ្សោតទន្លេមេគង្គកើនចំនួននៅកម្ពុជា ប៉ុន្តែពួកគេរងការគំរាមកំហែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ WWF រកឃើញសត្វផ្សោតទន្លេមេគង្គកើនចំនួននៅកម្ពុជា ប៉ុន្តែពួកគេរងការគំរាមកំហែងដោយការនេសាទខុសច្បាប់ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF នៅ កម្ពុជា កាលពីថ្ងៃសុក្រកន្លងទៅនេះ បានប្រកាសថាសត្វផ្សោតមេគង្គ បានកើនចំនួនជាថ្មីម្តងទៀតនៅកម្ពុជា ស្របពេលដែលសត្វប្រភេទនេះកំពុងបន្តរងការគំរាមកំហែងដោយសារការនេសាទខុសច្បាប់។

ការប្រកាសរបស់អង្គការ WWF ធ្វើឡើងនៅក្នុងថ្ងៃប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២៦ខែតុលា។

សេចក្តីប្រកាសព័ត៌មានបន្ទាន់របស់អង្គការ WWF ឱ្យដឹងថា ចាប់តាំងពីខែមករារហូតដល់ខែតុលា ចំនួនសត្វផ្សោតកើតថ្មីមានចំនួន៩ ប៉ុន្តែបានងាប់ទៅវិញចំនួន៤ក្បាល។

ចាប់តាំងពីឆ្នាំ២០១៧ មកកម្ពុជាមានសត្វផ្សោតនៅតាមដងទន្លេមេគង្គចំនួន៩២ក្បាល។

អង្គការ WWF បារម្ភខ្លាំងចំពោះ គម្រោងវារីអគ្គិសនីថ្មីៗនៅតាមដងទន្លេមេគង្គ ដែលកំពុងប៉ះទង្គិចដល់ជីវិតរបស់សត្វផ្សោត និងជីវភាពរបស់សហគមន៍មូលដ្ឋាន នាពេលអនាគត។

អង្គការអភិរក្សបរិស្ថានមួយនេះជំរុញឲ្យមានការពង្រឹងច្បាប់ឱ្យបានតឹងរ៉ឹង លុបបំបាត់ចោលរាល់ការនេសាទខុសច្បាប់ ក្នុងតំបន់ការពារផ្សោត និងលើកកម្ពស់ការយល់ដឹងក្នុងសហគមន៍មូលដ្ឋានដើម្បីឲ្យមានការចូលរួមថែរក្សាសត្វផ្សោតទាំងនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស