38 C
Phnom Penh

មេដឹកនាំបក្សសង្គ្រោះជាតិ៖ ការបាត់បង់លោកជាម ច័ន្ទនីគឺជាការបាត់បង់អ្នកតស៊ូអហិង្សាដ៏ឆ្នើមមួយរូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំបក្សសង្គ្រោះជាតិអះអាងថា ការបាត់បង់លោកជាម ច័ន្ទនីគឺជាការបាត់បង់អ្នកតស៊ូអហិង្សាដើម្បីប្រជាធិបតេយ្យដ៏ឆ្នើមមួយរូប លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ ចាត់ទុក ថា មរណភាពរបស់លោកជាម ច័ន្ទនី ជាការបាត់បង់អ្នកតស៊ូដ៏ឆ្នើមនិងដ៏ស្មោះត្រង់ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព។

ការអះអាងរបស់លោកកឹម សុខាធ្វើឡើងតាមរយៈលិខិតរបស់លោកដែលចេញ​ផ្សាយ​ជាសាធារណៈជាលើកដំបូងចាប់តាំងពីលោកត្រូវបានរបបលោកហ៊ុន សែនចាប់ខ្លួន និងឃុំឃាំងរូបលោកតាំងពីខែកញ្ញាឆ្នាំ២០១៧។

លិខិតរបស់ លោកកឹម សុខាបានហៅ លោកជាម ច័ន្ទនីថា ជាអ្នកស្នេហាជាតិដ៏ក្លាហាន និងស្មោះត្រង់ម្នាក់ ដែលលោកតែងតែកោតសរសើរ អំពីភាពលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងបុព្វហេតុចង់បានលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពពិតប្រាកដដល់ពលរដ្ឋខ្មែរ។

ជាងនេះទៅទៀត លោកកឹម សុខាបានឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធ លោកជាម ច័ន្ទនីបានទៅដល់សុគតិភព។

លោកជាម ច័ន្ទនីហៅជាម ច័ន្ទរ័ត្ន កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦១ នៅ ភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

កាលពីឆ្នាំ២០០៥ លោកជាម ច័ន្ទនីបានជាប់ពន្ធនាគារយោធា អស់រយៈពេលមួយឆ្នាំបីថ្ងៃ ពីបទរៀបចំកងទ័ពស្រមោល ដើម្បីឃ្លាំមើលវិស័យកងទ័ពរបស់កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស