វីដេអូ

ក្រសួងមហាផ្ទៃសម្រេចបិទទំព័រហ្វេសប៊ុកក្លែងក្លាយមួយចំនួន ដែលកំពុងបង្ករភាពអសន្តិសុខ

By ឌឹ ខេមបូឌា ដេលី

October 28, 2018

ក្រសួងមហាផ្ទៃសម្រេចបិទទំព័រហ្វេសប៊ុកក្លែងក្លាយមួយចំនួន ដែលកំពុងបង្ករភាពអសន្តិសុខ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ កាលពីថ្ងៃសោរ៍ បានប្រកាសបិទ Facebook ក្លែងក្លាយមួយចំនួនដែលសមត្ថកិច្ចចោទថា បាននាំគ្នាផ្សព្វផ្សាយករណីញុះញង់ និងបង្កអសន្តិសុខនៅកម្ពុជា។

ទំព័រ Facebookដែលក្រសួងមហាផ្ទៃបានបិទជាស្ថាពរនេះ រួមមានទំព័រ Facebookឈ្មោះសមាគមន៍វៀតណាមនៅកម្ពុជា។

ទំព័រ Facebook ឈ្មោះ Hun Mannet។

ទំព័រ Facebook ឈ្មោះវង្ស ប៊ុននិនទ្រវុធ (Vong Bunintreavuth)និងទំព័រ Facebook ជាច្រើនទៀត។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ដោយសារតែប្រព័ន្ធអ៊ិនធឺណេតមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងតម្លៃទាបសមរម្យ ជាហេតុនាំឱ្យមានមនុស្សមួយចំនួនឆ្លៀតឱកាសលួចក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំមួយចំនួន ដើម្បីបម្រើផលប្រយោជន៍ទុច្ចរិតរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលអះអាងថា វិធានការរបស់ក្រសួងមហាផ្ទៃកំពុងរំលោភដល់សេរីភាពក្នុងការបញ្ចេញមតិរបស់ ពលរដ្ឋ។

កន្លងមកសមត្ថកិច្ចកម្ពុជាបានបង្កើនការចាប់ខ្លួនក្រុមអ្នករិះគន់រដ្ឋាភិបាលតាមបណ្តាញសង្គម Facebook ហើយរហូតមកទល់ពេលនេះអាជ្ញាធរនៅមិនទាន់ដោះលែងពួកគេឲ្យមានសេរីភាពវិញនៅឡើយទេ៕