28 C
Phnom Penh

សង្គមស៊ីវិលនឹងជំរុញឲ្យបេសកជនពិសេសរបស់អ.ស.ប.អន្តរាគមន៍ករណីរំលោភបំពានលើក្មេងស្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គមស៊ីវិលនឹងជំរុញឲ្យបេសកជនពិសេសរបស់អ.ស.ប.អន្តរាគមន៍ករណីរំលោភបំពានលើក្មេងស្រី ក្រុមសិទ្ធិមនុស្សក្នុងស្រុកគ្រោងយកបញ្ហារំលោភសិទ្ធិមនុស្សនិងការរំលោភបំពានលើក្មេងស្រីដើម្បីដាក់ជូនអ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងខែតុលានេះ។

ពួកគេជឿជាក់ថា អ្នកស្រី Rhona Smith នឹងយកចិត្តទុកស្តាប់ ហើយរកវិធីដោះស្រាយបញ្ហានេះ ស្របពេលដែលការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកំពុងជួបវិបត្តិនៅកម្ពុជា។

ក្រុមសិទ្ធិមនុស្សអះអាងថា វត្តមានរបស់អ្នកស្រីRhona Smith ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែតុលានេះ មានសារៈសំខាន់ណាស់ស្របពេលដែលរបបលោកហ៊ុន សែនកំពុងទទួលរងសម្ពាធពីសហគមន៍អន្តរជាតិឲ្យស្តារលទ្ធិប្រជាធិបតេ្យនិងសិទ្ធិមនុស្សឡើងវិញ។

អ្នកស្រីRhona Smithនឹងមកកម្ពុជាពីថ្ងៃទី២៩ តុលាដល់ថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ។

អ្នកស្រីគ្រោងជួបមន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែនក្រុមមន្រ្តីគណបក្សប្រឆាំង តំណាងមន្រ្តីសង្គមស៊ីវិល និងក្រុមអ្នកការទូតនៅកម្ពុជា។

មុនពេលអ្នកស្រីចាកចេញពីកម្ពុជា អ្នកស្រីនឹងធ្វើសន្និសីទសារព័ត៌មានស្តីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អ្នកស្រី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស