សហជីពបារម្ភអំពីស្ថិរភាពការងាររបស់កម្មករ ខណៈសហភាពអ៊ឺរ៉ុបគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ក្រុមសហជីពក្នុងវិស័យកាត់ដេរ បារម្ភអំពីរឿងអស្ថិរភាពការងាររបស់កម្មករ និយោជិក នៅតាមរោងចក្រដែលកំពុងប្រឈមហានិភ័យខ្ពស់ក្នុងការបាត់បង់ការងាររបស់ពួកគេ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
ពួកគេបានស្នើសុំឲ្យរបបលោកហ៊ុន សែស្វែងរកដំណោះស្រាយវិបត្តិនយោបាយបច្ចុប្បន្នឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីបញ្ចៀសពីវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែលនឹងជិតមកដល់នេះ។
ចំណែកក្រុមកម្មករវិញអះអាងថា ពួកគេបារម្ភយ៉ាងខ្លាំងអំពីជីវភាពគ្រួសាររបស់ពួកគេ ដែលនឹងអាចជួបការលំបាកពេលវិលត្រឡប់ទៅធ្វើរបរកសិកម្មវិញនោះ។
តំណាងសមាគមរោងចក្រកាត់ដេរGMAC លោកខេន លូវិញកាលពីសប្តាហ៍កន្លងទៅក៏បានសម្តែងក្តីបារម្ភដែរថា ការ ដាក់ទណ្ឌកម្មណាមួយដល់វិស័យនាំចេញផលិតផលកាត់ដេររបស់កម្ពុជានឹងអាចមានផលប៉ះពាល់ជាអវិជ្ជមានរយៈពេលវែងដល់ជីវិតរបស់កម្មករ និងគ្រួសាររបស់ពួកគេ៕