34 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងការងារអះអាងថា អាត្រាអ្នកមានការងារធ្វើចំនួនជាង៩៩,៣%

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងការងារអះអាងថា អាត្រាអ្នកមានការងារធ្វើចំនួនជាង៩៩,៣% រដ្ឋមន្ត្រីក្រសួងការងារ លោកអ៊ិត សំហេងសម្តែងមោទនភាពថា អាត្រាអ្នកមានការងារធ្វើមានចំនួនដល់ទៅជាង៩៩%នៃកម្លាំងពលកម្មសរុប ប្រមាណជិត១០លាននាក់នៅកម្ពុជា។

លោកអះអាងថា អាត្រាការងារខ្ពស់នេះដោយសារការបន្ដរីកលូតលាស់ខាងផ្នែកសេដ្ឋកិច្ច។

រដ្ឋមន្រ្តីក្រសួងការងាររូបនេះថ្លែងថា ដោយសារតែស្ថិរភាពនយោបាយ សន្ដិសុខ និរន្ដរភាពការងារ ប្រាក់ចំណូល ភាពកក់ក្ដៅក្នុងចិត្ដសម្រាប់កម្មករនិយោជិត និងគ្រួសារ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពអះអាងថា អត្រាអ្នកគ្មានការងារធ្វើនៅកម្ពុជានៅតែមានចំនួនខ្ពស់ដដែល ជាពិសេសក្រុមអ្នកជំនាញ និងបញ្ញវ័ន្តជាច្រើនដែលទើបបញ្ចប់ការសិក្សា។

របាយការណ៍របស់អង្គការការងារអន្តរជាតិ ILO ឲ្យដឹងថា អត្រាអ្នកមានការងារធ្វើគឺពាក់កណ្តាល ដែលនេះមានន័យថា មនុស្សម្នាក់ត្រូវចិញ្ចឹមមនុស្សម្នាក់។

ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើពលរដ្ឋខ្មែរមានការងារធ្វើគ្រប់គ្រាន់មែន នោះមិនមែនពលរដ្ឋខ្មែរជាងមួយលាននាក់នាំគ្នាធ្វើ ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបែកប្រពន្ធ បែកប្តី បែកកូនបែកចៅនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស