30 C
Phnom Penh

សហជីព៖ ក្រុមប្រឹក្សាពិគ្រោះយោបល់លោកហ៊ុន សែន គួរតែស្នើឲ្យលោកស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសហជីពអះអាងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់របស់លោកហ៊ុន សែន គួរតែស្នើសុំលោកហ៊ុន សែនឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រុមសហជីពបានជំរុញឲ្យក្រុមមេដឹកនាំគណបក្សដែលធ្វើការក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គួរនាំគ្នាស្នើឲ្យលោកហ៊ុន សែន ស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីបញ្ចៀសការដកប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប។

កាលពីពេលថ្មីៗនេះ គណបក្សតូចតាចមួយចំនួនដែលជាគណបក្សលំអសួនប្រជាធិបតេយ្យក្លែងក្លាយរបស់លោកហ៊ុន សែននិងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នៃរបបក្រុងភ្នំពេញបានចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្ត និងវាយប្រហារចំពោះសហភាពអឺរ៉ុបថា មានភាពលម្អៀងលើ នយោបាយរបស់កម្ពុជា។

ក្រុមអ្នកវិភាគនិយាយថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ទាំងនេះគឺជាការស្វែងរកដំណោះស្រាយខុសផ្លូវ និងជាលើកតម្កើងរបបលោកហ៊ុន សែនឲ្យចៀសផុតពីការទទួលខុសត្រូវចំពោះកម្មករ ដែលអាចនឹងប្រឈមការបាត់បង់ការងារនៅពេលខាងមុខ។

ពួកគេអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប បានបង្កើតការងារ និងបានផ្តល់ចំណូលរាប់ពាន់លានដុល្លារដល់កម្មករខ្មែរ ហើយបានជួយឱ្យគ្រួសាររបស់កម្មករនៅតាមទីជនបទរាប់លាននាក់ចៀសផុតពីភាពអត់ឃ្លានថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស