26 C
Phnom Penh

របបលោកហ៊ុន សែនមិនឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិជួបលោកកឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបលោកហ៊ុន សែនមិនឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិជួបលោកកឹម សុខា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឲ្យដឹងថា របបលោកហ៊ុន សែននឹងមិនអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីតចូលជួបលោកកឹម សុខា ប្រធាន​គណបក្សសង្គ្រោះជាតិនោះឡើយ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការហាមបេសកជនពិសេសរបស់អង្គការសហប្រជាជាតិមិឲ្យជួបមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងផ្ទះនេះគឺជាការបង្ហាញ​ឲ្យឃើញ​​ថា របបលោកហ៊ុន សែនពុំមានភាពស្មើគ្នាក្នុងវិស័យនយោបាយ និងសិទ្ធិ មនុស្សឡើយ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃបានប្រាប់កាសែត The Cambod Daily ថា ការមិនអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចូលជួបជាមួយលោកកឹម សុខានេះគឺជាចេតនាលាក់បាំងដ៏ធំរបស់លោកហ៊ុន សែន។

លោកបន្តថាលោកហ៊ុន សែនគួរគោរពតាមអ្វីដែលខ្លួនបានសន្យាជាមួយភាគីអង្គការ​សហប្រជាជាតិ ដែលថា នឹងផ្តល់កិច្ចសហការជុំវិញបញ្ហានៃការគោរពសិទ្ធិមនុស្ស។

អ្នកស្រី រ៉ូណា ស្មីតអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៩តុលាដល់ថ្ងៃទី៨ខែវិច្ឆិកា។

អ្នកស្រីគ្រោងជួបមន្ត្រីជាន់ខ្ពស់នៃរបបលោកហ៊ុន សែន តំណាងមន្ត្រីសង្គមស៊ីវិលនិងអ្នកការទូតនៅកម្ពុជា។

មុនពេលអ្នកស្រីចាកចេញពីកម្ពុជាអ្នក​ស្រីនឹងធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស