27 C
Phnom Penh

កម្ពុជានឹងថៃបង្កើនកិច្ចសហការបង្ក្រាបអំពើភេរវកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជានឹងថៃបង្កើនកិច្ចសហការបង្ក្រាបអំពើភេរវកម្ម កម្ពុជានិងថៃគ្រោងបង្កើនកិច្ចសហការក្នុងការបង្រ្កាបបទល្មើស ភេរវកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនដែលកំពុងកើតនៅមានតាមព្រំដែននៃប្រទេសទាំងពីរ។

ការបេ្តជ្ញាចិត្តរបស់សមត្ថកិច្ចនៃប្រទេសទាំងពីរនេះធ្វើឡើងនៅ ជំនួបលោករវាងលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិជាមួយលោក បញ្ញយ៉ារ៉ាក់ ពុលថាប់(Panyarak Poolthup)ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣០ខែតុលា។

លោកនេត សាវឿនអះអាងថា ភាគីកម្ពុជានឹងខិតខំប្រឹងប្រែងក្នុងការការពារសុវត្ថិភាព សុខសន្តិភាពជូនដល់ភ្ញៀវទេសចរនិងវិនិយោគិនថៃ។

ចំណែកភាគីថៃវិញបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងការបង្ការ និងបង្រ្កាបគ្រឿងញៀននាពេលកន្លងមក។

ប៉ុន្តែក្រុមសង្គមស៊ីវិលក្នុងស្រុកបារម្ភជាខ្លាំងចំពោះវិធានការរបស់សមត្ថកិច្ចថៃបច្ចុប្បន្នដែលកំពុងបោះពួយចាប់ខ្លួនជនភៀសខ្លួនខ្មែរទាំងឡាយណាដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃត្រឡប់មកកម្ពុជាវិញ។

កាលពីខែកញ្ញាឆ្នាំ២០១៧ សមត្ថកិច្ចថៃបានចាប់ខ្លួនស្រ្តីអាយុ២០ឆ្នាំម្នាក់ឈ្មោះមឿង លីហោបញ្ជូនមកកម្ពុជាពីបទរិះគន់របបលោកហ៊ុន សែន និងប្រមាថម្ចាស់ក្សត្រីនរោត្តមមនីនាដ សីហនុ ។

បន្ទាប់មកនៅ ដើមខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចថៃក៏បានចាប់ស្រ្តីម្នាក់អាយុ៣៨ឆ្នាំឈ្មោះសំ សុខាពីបទដោះស្បែងជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជា ហើយបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស