28 C
Phnom Penh

ក្រុមសិទ្ធិមនុស្សជំរុញឲ្យបេសកជនពិសេសអ.ស.ប. អន្តរាគមន៍ ឲ្យ មាន នីតិរដ្ឋ នៅ កម្ពុជា ពិតបា្រកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងស្រុកជំរុញឲ្យបេសកជនពិសេសអ.ស.ប. អន្តរាគមន៍ ឲ្យ មាន នីតិរដ្ឋ នៅ កម្ពុជា ពិតបា្រកដ ក្រុមសិទ្ធិមនុស្សក្នុងស្រុកមួយចំនួនស្នើឲ្យអ្នករាយការណ៍ពិសេស អង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺលោកស្រីរ៉ូណា ស្មីតជួយជំរុញឲ្យមានយុត្តិធម៌ពិតប្រាកដក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា។

ពួកគេនិយាយថារបបលោកហ៊ុន សែនកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមកំហែងនិងរឹតត្បិតសកម្មភាពការពារសិទ្ធិមនុស្សរបស់ពួកគេ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកគឺលោកស៊ឹង សែនករុណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានជួប លោកស្រី រ៉ូណា ស្មីត ហើយបានប្រាប់អ្នកស្រីថា សេរីភាពនៃការជួបប្រជុំ សេរីភាពសហគមន៍ និងសេរីភាពបញ្ចេញមតិកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយប្រព័ន្ធតុលាការក្នុងរបបលោកហ៊ុន សែន។

ចំណែកនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិចគឺលោកសំ គន្ធាមីវិញអះអាងថា លោកបានប្រាប់លោកស្រីរ៉ូណា ស្មីត អំពីការលំបាកក្នុងការចុះពន្យល់ពលរដ្ឋតាមរយៈធ្វើសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬសកម្មភាពជួបជុំនានា ដែលតម្រូវឲ្យមានការសុំច្បាប់ពីអាជ្ញាធរ។

ក្រុមសង្គមស៊ីវិលឲ្យដឹងថា លោកស្រីរ៉ូណា ស្មីតបានសន្យាជាមួយពួកគេថា អ្នកស្រីនឹងលើកយកបញ្ហាទាំងនេះទៅជជែកជាមួយរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស