32 C
Phnom Penh

មន្រ្តីជាន់ខ្ពស់អះអាងទស្សនកិច្ចរបស់បេសកជនពិសេសរបស់អ.ស.ប.ជាបេសកកម្មបច្ចេកទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យអ្នកនាំពាក្យនៃរបបលោកហ៊ុន សែនអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស្រីរ៉ូណា ស្មីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺស្ថិតក្នុងការងារបច្ចេកទេសសុទ្ធសាធ ក្នុងនាមជាដៃគូរបស់រដ្ឋាភិបាល។

សេចក្តីថ្លែងការណ៍របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរបបលោកហ៊ុន សែន ដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃអង្គារ ឲ្យដឹងថា ដំណើរទស្សកិច្ចរបស់អ្នកស្រីរ៉ូណា ស្មីតទទួលបានលទ្ធផលជាផ្លែផ្កា និងវិជ្ជមាន ដោយគ្មានប្រទូសរ៉ាយ ជាមួយអធិបតេយ្យកម្ពុជា និងគ្មានការរំលោភក្នុងរូបភាពណាមួយដល់សេចក្តីថ្លៃថ្នូរបស់ជាតិខ្មែរ។

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីតបានមកដល់កម្ពុជា កាលពីថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៨ដើម្បីបំពេញទស្សនកិច្ច១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលាដល់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៨។

ទោះជាមានការអះអាងរបស់លោកផៃ ស៊ីផានថាដំណើរទស្សនកិច្ចរបស់អ្នក ស្រី រ៉ូណា ស្មីតទទួលបានលទ្ធផលជាផ្លែផ្កា និងវិជ្ជមានក៏ដោយ ប៉ុន្តែអ្នកស្រីត្រូវបានអាជ្ញាធរនៃរបបលោកហ៊ុន សែនហាមមិនឲ្យចូលជួបមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះនោះ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃធ្លាប់អះអាងថា របបលោកហ៊ុន សែនគួរគោរពតាមអ្វីដែលខ្លួនបានសន្យាជាមួយ អង្គការសហប្រជាជាតិ ថាខ្លួននឹងផ្តល់កិច្ចសហការជុំវិញការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស