30.1 C
Phnom Penh

បក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឲ្យរបបលោកហ៊ុន សែនចរចាជាមួយសហគមន៍អឺរ៉ុបករណី EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឲ្យរបបលោកហ៊ុន សែនចរចាជាមួយសហគមន៍អឺរ៉ុបករណី EBA គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)កាលពីថ្ងៃពុធបានជំរុញឲ្យលោកហ៊ុន សែនប្រញាប់ចរចាជាមួយសហគមន៍អឺរ៉ុបដើម្បីកុំឲ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដែលនាំឲ្យប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេស។

សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានឲ្យដឹងថា ការដកប្រព័ន្ធអនុគ្រោះពន្ធEBA នឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកាត់ដេរ និងសេដ្ឋកិច្ចកម្ពុជា។

ក្រុមនេះនិយាយថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់វិស័យឯកជន ដែលកំពុងនាំចេញផលិតផលកាត់ដេរ កៅស៊ូ និងអង្ករទៅកាន់ទីផ្សារអឺរ៉ុប ដែលបណ្ដាឲ្យកម្ពុជាបាត់បង់ចំណូលជាតិ បាត់បង់ការងារ និងប៉ះពាល់ជីវភាពរស់នៅរបស់កម្មករ។

គណបក្សនេះចង់ឱ្យមានដំណោះស្រាយសមស្របជុំវិញបញ្ហានេះ ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងខាងវិស័យឯកជន និងចៀសវាងហានិភ័យចំពោះសេដ្ឋកិច្ច ព្រមទាំងការបាត់បង់ការងាររបស់ពលរដ្ឋ។

រហូតមកទល់ពេលនេះ សហភាពអឺរ៉ុបបានដាក់ឱសានវាទរយៈពេល ១២ខែ ឱ្យរបបលោកហ៊ុន សែនស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ បើមិនដូច្នេះទេសហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

ចំណែកក្រុមសហជីពវិញតែងតែទាមទារឱ្យរបបលោកហ៊ុន សែនរកដំណោះស្រាយរឿងនយោបាយ ដោយឈរលើផលប្រយោជន៍ជាតិ ជាធំដើម្បីកុំឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស