31.8 C
Phnom Penh

លោកហ៊ុន សែនព្រមានបណ្ឌិតមួយចំនួនដែលរិះគន់ការងារការទូតរបស់លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនព្រមានបណ្ឌិតមួយចំនួនដែលរិះគន់ការងារការទូតរបស់លោក លោកហ៊ុន សែន កាលពីថ្ងៃទី៣១ខែតុលាបានព្រមានអ្នកវិភាគមួយរូបដែលបានរិះគន់ថា បេសកកម្មរបស់លោកនៅក្រៅប្រទេស មិនបានជោគជ័យអ្វីជាដុំកំភួន នោះ ដោយលោកលើកឡើងថា ជាការវិភាគបែបគំនិតខ្លីឡប់ៗ។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំដែលកាន់អំណាចជាង៣០ឆ្នាំ ហើយដែលត្រូវសហគមន៍អន្តរជាតិបានថ្កោលទោសគ្រប់ទិសទីរូបនេះ មិនបញ្ជាក់ឲ្យបានច្បាស់ទេ ថាតើអ្នកវិភាគរូបនោះជាអ្នកណានោះ។

ការព្រមានរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្ដាល។

លោកអះអាងថាបេសកកម្មរបស់លោកនៅក្រៅប្រទេសនាំមកនូវផលប្រយោជន៍ជូនជាតិ ដូចជាការស្វះស្វែងរអាហារូបករណ៍សម្រាប់និស្សិតខ្មែរ និងការទទួលបានកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនយោបាយ សន្តិសុខ និងវិស័យការពារជាតិផងដែរ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថាបេសកកម្មរបស់លោកហ៊ុន សែន នៅក្រៅប្រទេសបានទទួលបរាជ័យជាខ្លាំងតាមរយៈការព្រមានកាត់ប្រព័ន្ធអនុគ្រោះពន្ធ ឬEBA ចេញពីកម្ពុជា និងការថ្កោលទោសរបស់ សហភាពអន្តរសភា IPU អំពីការឃុំខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា និងការទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស