40.6 C
Phnom Penh

រដ្ឋាភិបាលបង្កើនការយល់ដឹងដល់ពលរដ្ឋអំពីការពុលស្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលបង្កើនការយល់ដឹងដល់ពលរដ្ឋអំពីការពុលស្រាស ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី១ ខែវិច្ឆិកានេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្នុងការផលិតស្រាស និង ពន្យល់ពីផលប៉ះពាល់ដល់សុវត្ថិភាពនិងសុខភាព បន្ទាប់ពីមានករណីពុលស្រាសបង្កឲ្យមានមនុស្សស្លាប់និងឈឺជាបន្តបន្ទាប់នៅក្នុងខេត្ដក្រចេះ។

អាជ្ញាធរខេត្តក្រចេះអះអាងថា ក្រសួងសិប្បកម្មបានបណ្ដុះបណ្ដាលពួកគេឱយយល់ដឹងពីបទដ្ឋានបច្ចេកទេស ក្នុងការផលិតស្រាសអង្ករ និងផលប៉ះពាល់ ចំពោះសុវត្ថិភាព និងសុខភាពរបស់អ្នកបរិភោគ។

ពួកគេនិយាយថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យផលិតផលក្នុងស្រុកអនុវត្តតាមស្តង់ដារកម្ពុជានិងស្តង់ដារអន្តរជាតិ ដើម្បីការពារសុខុមាលភាព និងសុខភាពសាធារណៈ និងសង្គមជាតិទាំងមូល។

ករណីពុលស្រាសបានកើតមានឡើងជាញឹកញាប់ ជាពិសេសក្នុង ខេត្ដក្រចេះ ។

កាលពីដើមខែឧសភា ឆ្នាំ២០១៨ ខេត្តក្រចេះក៏មានករណីពុលស្រាស និងទឹក ដែលមានសារធាតុគីមីពុលដែលបានសម្លាប់ពលរដ្ឋក្នុងឃុំកន្តួត ស្រុកចិត្របុរី ១៤ នាក់ និងរាប់សិបនាក់ធ្លាក់ខ្លួនឈឺជាទម្ងន់។

ចំណែកករណីពុលស្រាសមួយទៀតបានកើតឡើងនៅឃុំបឹងចារ ស្រុកសំបូរ ខេត្ដក្រចេះ និងឃុំកោះខ្ញែរ បណ្ដាលឲ្យប្រជាពលរដ្ឋ៥ នាក់ស្លាប់ និង ៧៨ នាក់ ទៀត ធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស