30.7 C
Phnom Penh

ក្រុមសិទ្ធិមនុស្សក្នុងស្រុកជំរុញឲ្យរបបលោកហ៊ុន សែន ដោះលែងអ្នកជាប់ឃុំជាស្រ្តីដែលមានកូនតូចនៅជាមួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សក្នុងស្រុកជំរុញឲ្យរបបលោកហ៊ុន សែន ដោះលែងអ្នកជាប់ឃុំជាស្រ្តីដែលមានកូនតូចនៅជាមួយ អង្គការឃ្លាំមើលសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាប់ឃុំបណ្ដោះអាសន្នទាំងឡាយណាដែលមានកូនតូចនៅជាមួយដើម្បីកាត់បន្ថយចំនួនអ្នកជាប់ឃុំដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងពន្ធនាគារ។

ក្នុងរបាយការណ៍កម្រាស់១៦ទំព័ររបស់អង្គការលីកាដូដែលមានចំណងជើងថា «បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់»ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធបានរកឃើញថា ចំនួនកុមារអាយុក្រោម៣ឆ្នាំដែលជាប់ឃុំជាមួយម្ដាយរបស់ពួកគេនៅក្នុងពន្ធនាគារ បានកើនឡើងពីចំនួន៣០នាក់ នៅចុងឆ្នាំ២០១៥ ដល់ចំនួន ១៣៨នាក់ត្រឹមខែកក្កដាឆ្នាំ២០១៨នេះ។

របាយការណ៍ដដែលបង្ហាញថា ចំនួនកុមារអាយុក្រោម ៣ឆ្នាំនៅក្នុងពន្ធនាគារ បានកើនឡើងដល់ចំនួន១៧៩នាក់ កាលពីឆ្នាំ២០១៧ ដែលចំនួននេះគឺជាចំនួនខ្ពស់បំផុត ខណៈកុមារទាំងនោះស្ថិតក្នុងចំណោមក្រុមជនជាប់ឃុំឃាំងដែលងាយរងគ្រោះបំផុត។

អង្គការលីកាដូបានស្នើឲ្យរដ្ឋាភិបាលពិចារណា ដោះលែងពួកគេឲ្យនៅ ក្រៅឃុំបណ្ដោះអាសន្ន ដើម្បីជួយកាត់បន្ថយចំនួនដ៏ច្រើនលើសលប់នៃជនជាប់ឃុំក្នុងពន្ធនាគារ និងជួយកាត់បន្ថយការរំលោភបំពាននានាផងដែរ។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃឲ្យដឹងថា បច្ចុប្បន្ន ទណ្ឌិតដែលជាប់ពន្ធនាគារនៅទូទាំងប្រទេសមានជាង៣ម៉ឺននាក់ ក្នុងនោះស្រីជាង២ពាន់នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស