32 C
Phnom Penh

លោកហ៊ុន សែនព្រមានមន្ត្រីរបស់លោករឿងគាបយកជំនូនពេលបុណ្យកំណើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនព្រមានមន្ត្រីរបស់លោករឿងគាបយកជំនូនពេលបុណ្យកំណើត លោកហ៊ុន សែនបានព្រមានមន្ត្រីមានអំណាចក្នុងរបបរបស់លោកដែលច្រើនតែប្រើលេសខួបកំណើតដើម្បីគាបយកជំនូនពីបុគ្គលិកក្រោមបង្គាប់។

លោកហ៊ុនសែនបន្ថែមថា ការគាបយកជំនូននេះមិនមែនធ្វើត្រឹមតែខួបកំណើតរបស់លោកមន្ត្រីផ្ទាល់ទេ សូម្បីតែខួបកំណើតរបស់ប្រពន្ធកូនមន្ត្រីក៏បុគ្គលិកក្រោមបង្គាប់ត្រូវខ្ចីលុយគេទិញជំនូនជូនថ្នាក់ដឹកនាំដែរ។

លោកហ៊ុន សែននិយាយថា៖ «មន្ត្រីរាជការមិនមែនជាខ្ញុំកំដររបស់អស់លោកទេ ហើយម៉្យាងទៀតសូមដាស់តឿនមិនមែនមិនឲ្យអស់លោកធ្វើបុណ្យកំណើតទេ។

ប៉ុន្តែបុណ្យកំណើតអស់លោកគួរតែកម្រិតឲ្យបាន។

ទៅ អីណាបុណ្យសាម៉ីខ្លួនជាប្តីផង បុណ្យប្រពន្ធផង។

ភ្ទាប់ពីអាហ្នឹងបុណ្យកូនទៀត រួចប្រាប់មន្ត្រី។

មន្ត្រីមិនមកសុទ្ធតែកត់ឈ្មោះទុក។

ដល់គ្នាមក ខ្ចីលុយគេទិញកាដូយកមកឲ្យ។

អស់លោកចេះអៀនខ្មាស់ទេ?» ទម្លាប់នេះមិនមែនជារៀងថ្មីទេក្នុងរបបដឹកនាំពុករលួយ។

អ្នកវិភាគនយោបាយនិយាយថា ការលើកឡើងរបស់លោកហ៊ុន សែនធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកបាត់បង់ប្រជាប្រិយភាពទៅគណបក្សសង្គ្រោះជាតិទាំងក្នុងជួរពលរដ្ឋនិងក្នុងជូរមន្ត្រីរដ្ឋាភិបាល ក្នុងការបោះឆ្នោតឆ្នាំ២០១៣។

អ្នកឃ្លាំមើលសង្គមលើកឡើងថា សង្គមក្រោមការដឹកនាំរបស់លោកហ៊ុន សែនគឺជាសង្គមដែលលោកគឹម សុខធ្លាប់និយាយថា តូចស៊ីតាមតូច ធំស៊ីតាមធំ ដែលហៅថា ទន្សោងគោព្រៃ។

ខួបកំណើតដែលទំនងជាទទួលបានជំនូនច្រើនជាងគេគឺខួបកំណើតរបស់ក្រុមគ្រួសារលោកហ៊ុនសែនផ្ទាល់ ដោយមានការអបអរសាទរដែលផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍ និងបណ្តាញសារព័ត៌មានច្រើនជាងគេបង្អស់។

អ្នកវិភាគសង្គមនិយាយចម្អកឲ្យលោកហ៊ុន សែនថា លោកនាយករដ្ឋមន្ត្រីដឹងច្បាស់ព្រោះលោកមានបទពិសោធន៍ផ្ទាល់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស