31 C
Phnom Penh

កម្ពុជាស្នើឲ្យអាមេរិកជួយពង្រឹងសមត្ថភាពមន្ត្រីកាំកុងត្រូលត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាស្នើឲ្យអាមេរិកជួយពង្រឹងសមត្ថភាពមន្ត្រីកាំកុងត្រូលក្នុងការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា កម្ពុជាបានស្នើឲ្យស.រ.អា.ជួយបណ្តុះបណ្តាលមន្ត្រីកាំកុងត្រូលដើម្បីបង្កើនសមត្ថភាពត្រួតពិនិត្យនិងគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកសំណើនេះក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី១ ខែវិច្ឆិកានៅទីស្តីការក្រសួងពាណិជ្ជកម្មជាមួយ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មុនពេលលោកឯកអគ្គរដ្ឋទូតបញ្ជប់បេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិបានជម្រាបលោក William Heidt អំពីកំណែទម្រង់ របស់ក្រសួងពាណិជ្ជកម្ម និងកាតព្វកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់។

លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានទទួលយកសំណើរបស់លោករដ្ឋមន្ត្រី ហើយបានសន្យាយកសំណើនេះទៅប្រាប់រដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យ(FDA)ស.រ.អា.។

សំណើរបស់កម្ពុជាធ្វើឡើងក្រោយពីពលរដ្ឋជាច្រើនបានពុលស្រាសស្លាប់ក្នុងខេត្តក្រចេះដែលជំរុញឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្នុងការផលិតស្រាស និងពន្យល់ពីផលប៉ះពាល់ដល់សុវត្ថិភាពនិងសុខភាព កាលពីថ្ងៃទី១ខែវិច្ឆិកានេះ។

ទោះជាយ៉ាងណាក្តីអ្នកឃ្លាំមើលសង្គមនិយាយថា បញ្ហានេះកើតមានមិនចេះចប់ទេ ហើយវិធានការក៏មានច្រើនដែរ តែមិនអាចបញ្ចប់បានដោយសារមានអំពើពុករលួយក្នុងការពង្រឹងច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស