31 C
Phnom Penh

អ្នកនាំពាក្យគណបក្សកាន់អំណាច៖កម្ពុជាពិតជាលែងមានការរំលោភសិទ្ធិមនុស្សដូចមុនទៀតហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យគណបក្សកាន់អំណាច៖កម្ពុជាពិតជាលែងមានការរំលោភសិទ្ធិមនុស្សដូចមុនទៀតហើយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដ៏មានថ្វីមាត់បានប្រាប់កាសែតក្នុងស្រុកថា កម្ពុជាពិតជាលែងមានការរំលោភសិទ្ធិមនុស្សដូចមុនទៀតហើ យដោយលោកអះអាងថា របបដែលដឹកនាំដោយគណបក្សកាន់អំណាចរបស់លោកហ៊ុន សែនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋទើបប្រជាជនកម្ពុជាបានរស់នៅប្រកបដោយសេចក្តីសុខអស់រយៈពេលរាប់សិបឆ្នាំមកហើយ។

ការលើកឡើងរបស់លោកសុខ ឥសានធ្វើឡើងក្រោយពេលរដ្ឋាភិបាលអាណត្តិទី៦ នេះត្រូវប្រទេសប្រជាធិបតេយ្យក្នុងពិភពលោកមិនទទួលស្គាល់ដោយសាររដ្ឋាភិបាលនេះឈ្នះភ្លូកទឹកភ្លូកដីតែម្នាក់ឯងក្នុងការបោះឆ្នោតដែលគ្មានគូរប្រជែងពិតប្រាកដគឺគណបក្សសង្គ្រោះជាតិ។

លោកសុខ ឥសានបានលើកឡើងដូចនេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមហើយដែលត្រូវបណ្តាញព័ត៌មានក្នុងស្រុកជួយផ្សព្វផ្សាយយ៉ាងទូលំទួលាយថានៅកម្ពុជាគ្មានការយាយីនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចជនមួយចំនួននិយាយផ្ទុយពីការណ៍ពិតនោះទេ។

បើសិនជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចពួកនោះថា មែនម៉្លេះសមកម្ពុជាមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់ អង្គការសហប្រជាជាតិទៅហើយ។

លោកសុខ ឥសានបន្ទោសលោក ប្រែតអាដាំនាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអាស៊ីAsia Human Rights Watch លោកស្រីរ៉ូណា ស្មីតអ្នកតំណាងពិសេសរបស់អ.ស.ប.និងបណ្តាជននៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជាចំពោះបញ្ហានេះ។

ការបកស្រាយរបស់លោក សុខ ឥសានធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបប្រកាសដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា ដោយសារប្រទេសកម្ពុជាដើរចេញពីគន្លងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ហើយលោកស្រី រ៉ូណា ស្មីតមកទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យមើលការរំលោភសិទ្ធិមនុស្សដូចជាសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំសេរីភាពធ្វើបាតុកម្មអហិង្សានិងការរឹតត្បិតសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស