28.4 C
Phnom Penh

កងរក្សាសន្តិភាពរបស់កម្ពុជាជិត៣រយនាក់បានត្រឡប់មកដល់កម្ពុជាវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងរក្សាសន្តិភាពរបស់កម្ពុជាជិត៣រយនាក់បានត្រឡប់មកដល់កម្ពុជាវិញ កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន២៨៩នាក់ បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគេបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។

កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍ទាំងនេះ មកពីកងវិស្វកម្មលេខ៩៥៤ចំនួន២១៦នាក់ ដែលបញ្ចប់បេសកកម្មពីប្រទេសអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថលេខ៦១៨ ចំនួន៧៣នាក់ពីប្រទេសស៊ូដង់ខាងត្បូង។

ចាប់តាំងពីឆ្នាំ២០០៦មកកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួនជាង៥ពាន់នាក់ទៅបំពេញបេសកកម្ម ប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង់ ស៊ូដង់ខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងប្រទេសម៉ាលី។

រហូតមកទល់ពេលនេះ យ៉ាងហោច ណាស់មានកងរក្សាសន្តិភាពកម្ពុជាចំនួន៤នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ ហើយ ៦នាក់ទៀតបានរងរបួស។

អង្គការសហប្រជាជាតិកាលពីពាក់កណ្តាលខែតុលា បានឲ្យចំណាត់ថ្នាក់ដល់កម្ពុជាជាប់លេខរៀងទី២៩ ក្នុងចំណោមប្រទេសចំនួន១២២លើពិភពលោក ដែលបានបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ប្រទេសដែលមានសង្គ្រាមក្នុងស្រុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស