វីដេអូ

ក្រុមបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋាន

By ឌឹ ខេមបូឌា ដេលី

November 06, 2018

ក្រុមបក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ឲ្យមានការលើកលែងទោសសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានទាំងអស់ឲ្យមានសេរីភាពឡើងវិញនៅក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែខាងមុខ។

ក្រុមបក្សប្រឆាំងអះអាងថា សកម្មជនរបស់ពួកគេជាប់ទោសដោយសារតែការរើសអើងនិន្នាការនយោបាយ។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានទណ្ឌិតជាង ៥០០នាក់ នឹងត្រូវស្នើសុំឲ្យមានការលើកលែង និងបន្ធូរបន្ថយទោសនៅក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៨។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកអ៊ូ ច័ន្ទរ័ត្នបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថាប័នតុលាការគួរតែត្រួតពិនិត្យលើសំណើលើកលែងទោសឲ្យសកម្មជន និងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានឲ្យមានសេរីភាពឡើងវិញ ស្របពេលដែលសកម្មជនដីធ្លី និងសកម្មជនបក្សសង្គ្រោះជាតិជាង១០រូបត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ។

មន្ត្រី និងសកម្មជនរបស់បក្សសង្គ្រោះជាតិទាំងនោះរួមមានចៅសង្កាត់ប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យ លោកចៅ វាសនា។ ក្រុមប្រឹក្សាជាប់ឆ្នោតនៅស្រុកជីក្រែង ខេត្តសៀមរាប លោកបាន សម្ភីរ។

ចៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ លោកអ៊ុក ចេត្តនី។

សកម្មជនបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំលោកអ៊ីស្មាអ៊ែល បិនអូស្មាន់ មេឃុំសាមគ្គីនៅខេត្តកំពង់ធំលោកសៀង សឿន។

សមាជិកឃុំសាមគ្គី លោកទូច ម៉ារីន និងមេឃុំកៀនជ្រៃ ខេត្តកំពង់ចាម លោកលីម ប៊ុននីជាដើម៕