29.3 C
Phnom Penh

លោកហ៊ុន សែនជំរុញឲ្យបង្ក្រាបឱសថក្លែងក្លាយ និងខូចគុណភាពដែលមានក្នុងទីផ្សារក្នុងប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនជំរុញឲ្យបង្ក្រាបឱសថក្លែងក្លាយ និងខូចគុណភាពដែលមានក្នុងទីផ្សារក្នុងប្រទេស លោកហ៊ុន សែនកាលពីថ្ងៃទី៥ ខែវិច្ឆិកា បានជំរុញឲ្យមានការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងខូចគុណភាព ដែលលោកចាត់ទុកថា ជាបញ្ហាសាកល។

លោកបន្តថា ឱសថក្លែងក្លាយ កំពុងបង្កទុក្ខទោសដល់សុខភាពរបស់ពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោកហ៊ុន សែនអះអាងថាឱសថក្លែងក្លាយទាំងនោះកំពុងចរាចរយ៉ាងសកម្មនៅតាមទីផ្សារអនឡាយ។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី«ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលធ្វើឡើងកាលពីថ្ងៃច័ន្ទទី៥ ខែវិច្ឆិកា ក្នុងសណ្ឋាគារសូហ្វីតែលភូគីត្រា។

ជាងទៅទៀត លោកហ៊ុន សែន បានព្រមានធ្ងន់ៗឲ្យមានការផ្តន្ទាទោសជនល្មើសទាំងឡាយណាដែលកំពុងចរាចរឱសថក្លែងក្លាយនៅកម្ពុជា។

ក្រុមអ្នកឃ្លាំមើលខាងផ្នែកសុខាភិបាលបានផ្តល់អនុសាសន៍ដល់ លោកហ៊ុន សែនថា ដើម្បីចាត់វិធានការ លើឱសថក្លែងក្លាយប្រកប ដោយប្រសិទ្ធភាពលុះត្រាតែសមត្ថកិច្ចអនុវត្តច្បាប់របស់ប្រទេសឲ្យបានតឹងតែង ហើយផ្តន្ទាទោសជនល្មើសដែលរកស៊ីឱសថក្លែងក្លាយ និងខូចគុណភាពទាំងនោះឲ្យកាន់តែធ្ងន់តាមដែលអាចធ្វើទៅបាន។

ជាងនេះទៀតពួកគេជំរុញឲ្យមានការរឹតបន្តឹងខ្លាំងជាងមុននៅតាម ច្រកព្រំដែននានា ដើម្បីពិនិត្យលើទំនិញក្លែងក្លាយ និងខូចគុណភាព ដែលកំពុងចរាចរចូលមកកម្ពុជាស្ទើររៀងរាល់ថ្ងៃ ហើយដាក់ទោសមន្ត្រីទាំងឡាយដែលហ៊ានចូលដៃស៊ីសំណូកសូកប៉ាន់ជាមួយក្រុមអ្នករកស៊ីទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស