35 C
Phnom Penh

សមត្ថកិច្ចខណ្ឌដូនពេញដោះលែងសកម្មជនដីធ្លីបីនាក់ក្រោយពីឃុំឃាំងមួយរយៈខ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខណ្ឌដូនពេញដោះលែងសកម្មជនដីធ្លីបីនាក់ក្រោយពីឃុំឃាំងមួយរយៈខ្លី សមត្ថកិច្ចខណ្ឌដូនពេញបានដោះលែងសកម្មជនដីធ្លីបីនាក់វិញក្រោយពេលបានឃុំខ្លួនមួយរយៈពេលខ្លីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការធ្វើបាតុកម្មករណីជម្លោះដីធ្លីនៅមុខផ្ទះលោកហ៊ុន សែន។

ពលរដ្ឋជាង ៣០នាក់ មកពីសហគមន៍មានជម្លោះដីធ្លីខេត្តកោះកុងបឹងកក់ បុរីកីឡា និងសហគមន៍ផ្សេងទៀត កាលពីថ្ងៃច័ន្ទបានប្រមូលផ្ដុំគ្នានៅមុខផ្ទះរបស់លោកហ៊ុន សែនដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយជុំវិញវិវាទដីធ្លីរបស់ពួកគេ។

ការតវ៉ារបស់ពួកគេបានប៉ះទង្គិចនឹងកម្លាំងសន្តិសុខខណ្ឌពេញមួយប្រាវ។

ជាការឆ្លើយតប សមត្ថកិច្ចបានចាប់ខ្លួនស្រ្តី៣នាក់ បញ្ជូនទៅសាលាខណ្ឌដូនពេញ។

ពលរដ្ឋទាំង៣នាក់នោះរួមមានអ្នកស្រីស៊ា ណារ៉េត តំណាងពលរដ្ឋបឹងកក់ អ្នកស្រីច្រាយ នីម តំណាងពលរដ្ឋសហគមន៍ព្រលានយន្តហោះនិងអ្នកស្រីព្រាប រដ្ឋា តំណាងពលរដ្ឋមកពីខេត្តកោះកុង។

សកម្មជនដីធ្លីទាំងនេះ អះអាងថា ការដែលក្រុមអ្នកភូមិបានសម្រេចចិត្តទៅប្រមូលផ្ដុំគ្នានៅមុខផ្ទះលោក ហ៊ុន សែន ដោយសារស្ថាប័នរដ្ឋមិនបានដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេនោះឡើយ។

ក្រុមសិទ្ធិមនុស្សនិយាយថា ចំណាត់ការរបស់សមត្ថកិច្ចទៅលើពលរដ្ឋមានជម្លោះដីធ្លីរហូតមានការចាប់ខ្លួននោះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស