31 C
Phnom Penh

មន្រ្តីលោក សែន៖ ការដកប្រព័ន្ធអនុគ្រោះពន្ធEBA ដូចជាការបំផ្លាញសមិទ្ធផលរបស់ខ្លួននៅកម្ពុជា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់លោកហ៊ុន សែន៖ ការដកប្រព័ន្ធអនុគ្រោះពន្ធEBA ដូចជាការបំផ្លាញសមិទ្ធផលរបស់ខ្លួននៅកម្ពុជា មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកកែវ រ៉េមី អះអាងថា ការពិចារណារបស់សហគមន៍អឺរ៉ុបលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាគឺដូចជាការបំផ្លាញសមិទ្ធផល នៃវិស័យកាត់ដេរនៅកម្ពុជាអីចឹងដែរ។

ការអះអាងរបស់លោកកែវ រ៉េមីធ្វើឡើងនៅក្នុងជំនួបជាមួយ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃច័ន្ទ។

លោកកែវ រ៉េមីអំពាវនាវឱ្យEU ពិចារណាសារជាថ្មីដើម្បីកុំឲ្យកម្មករនិងកម្មការិនីរងការប៉ះទង្គិចធ្ងន់ធ្ងរដល់ជីវភាព និងការងាររបស់ពួកគេ។

សហភាពអឺរ៉ុបកំពុងបោះពួយដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ខណៈរបបលោកហ៊ុន សែននៅតែរឹងទទឹងមិនព្រមបន្ទន់ឥរិយាបទនយោបាយរបស់ខ្លួនក្នុងការស្តារលទ្ធិ​ប្រជា​ធិបតេយ្យឡើងវិញនោះ។

ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិយាយថា រដ្ឋាភិបាលកម្ពុជាទៅវិញទេ ដែលជាអ្នកបំផ្លាញសមិទ្ធផលខាងវិស័យកាត់ដេររបស់ប្រទេសដោយសាររបបលោកហ៊ុន សែនបានក្បត់កិច្ចសន្យារបស់ខ្លួនជាមួយសហភាពអឺរ៉ុបថា ខ្លួនគោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែផ្ទុយទៅវិញរបបលោកហ៊ុន សែនបានរំលោភកិច្ចព្រមព្រៀងនេះទាំងអស់។

ពួកគេនិយាយថា សហភាពអឺរ៉ុបបានបញ្ជូនក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ករណីកម្ពុជាបានច្បាស់លាស់ណាស់ហើយក៏បានទុកឱកាសឲ្យមេដឹកនាំធ្វើការកែខ្លួនឡើងវិញដែរ ប៉ុន្តែរបបលោកហ៊ុន សែននៅតែមិនធ្វើតាម៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស