40.3 C
Phnom Penh

រដ្ឋាភិបាលអំពាវនាវកុំឲ្យមានការដំឡើងថ្លៃក្នុងពេលបុណ្យសមុទ្រខេត្តកោះកុងនៅខែធ្នូខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលអំពាវនាវកុំឲ្យមានការដំឡើងថ្លៃក្នុងពេលបុណ្យសមុទ្រខេត្តកោះកុងនៅខែធ្នូខាងមុខ ក្រសួងទេសចរណ៍អំពាវនាវឲ្យម្ចាស់សណ្ឋាគារ និងអាហារដ្ឋានកុំដំឡើងថ្លៃក្នុងថ្ងៃបុណ្យសមុទ្រក្នុងខេត្តកោះកុង នៅខែធ្នូខាងមុខ។

សេចក្តីអំពាវនាវរបស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងនេះបានអំពាវនាវដល់ម្ចាស់សណ្ឋាគារផ្ទះសំណាក់ និងអាហារដ្ឋានកុំឱ្យឡើងថ្លៃនៅខែធ្នូខាងមុខដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តនេះ។

លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង អះអាងថាក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរួមជាមួយរដ្ឋបាលខេត្តកោះកុងកំពុងពន្លឿនការងារបុណ្យសមុទ្រនេះ។

ពិធីបុណ្យសមុទ្របានប្រារព្ធទៅ នៅខេត្តកែបកាលពីឆ្នាំ២០១៧ហើយមានភ្ញៀវទេសចរជាង៥០ម៉ឺននាក់ចូលរួមកម្សាន្ត។

ទោះជាយ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋអះអាងថាពួកគេមានការស្ទាក់ស្ទើរក្នុងការទៅកម្សាន្តនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ខណៈមានការកើនឡើងទាំងតម្លៃស្នាក់នៅ ទាំងបទល្មើស និងអសន្តិសុខសង្គមដែលប្រព្រឹត្តឡើងដោយក្រុមជនជាតិចិន។

ក្រុមសង្គមស៊ីវិលក្នុងស្រុករំពឹងថា ចំនួនភ្ញៀវទេសចរខ្មែរដែលតែងទៅកម្សាន្តនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រនឹងថយចុះខ្លាំងសម្រាប់បុណ្យសមុទ្រនៅ ពេលមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស