33 C
Phnom Penh

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តក្រចេះទាមទារឲ្យមន្រ្តីជាន់ខ្ពស់របស់អង្គការសហ ប្រជាជាតិ​ធ្វើអន្តរាគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តក្រចេះទាមទារឲ្យមន្រ្តីជាន់ខ្ពស់របស់អង្គការសហ ប្រជាជាតិ​ធ្វើអន្តរាគមន៍ ពលរដ្ឋដែលមានជម្លោះដីធ្លីពីខេត្តក្រចេះ កាលពីថ្ងៃអង្គារបាននាំគ្នាដាក់ញត្តិនៅការិយាល័យឧត្ដមស្នងការសហប្រជាជាតិ ដើម្បីស្នើសុំឲ្យអ្នកស្រី Rhona Smith អន្តរាគមន៍ទៅរបបលោកហ៊ុន សែនឲ្យដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពួកគេឲ្យបានឆាប់ចប់។

ក្រុមប្រជាពលរដ្ឋទាំងនេះ អះអាងថា ពួកគាត់គ្មានជម្រើសអ្វីដែលល្អជាងការសុំអន្តរាគមន៍ពីអ្នកស្រី Rhona Smith នៅពេលនេះទេ ពីព្រោះកន្លងមកពួកគាត់ធ្លាប់ដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធផ្សេងៗឲ្យជួយដោះស្រាយវិវាទដីធ្លីនេះដែរ ប៉ុន្តែគ្មានលទ្ធផលអ្វីទាំងអស់។

កាលពីដើមខែមីនាកន្លងទៅនេះ ពលរដ្ឋរាប់រយនាក់នៅភូមិជើងឃ្លេរ ឃុំ២ធ្នូ បានធ្វើការតវ៉ាបិទផ្លូវជាតិលេខ៧៦A ប្រឆាំងគ្រឿងចក្រក្រុមហ៊ុនចុះឈូសឆាយផ្ទះ និងដំណាំពួកគេ។

ការតវ៉ានោះនាំឲ្យមានការប៉ះទង្គិចជាមួយក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើងដែលចុះការពារគ្រឿងចក្រក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលបណ្តាលឲ្យអ្នកស្រុកមួយចំនួនរងរបួសជាទម្ងន់។

អាជ្ញាធរខេត្តក្រចេះកាលពីខែតុលា បានប្រាប់អ្នកស្រុកថា ពួកគេកំពុងដោះស្រាយជូនពលរដ្ឋទាំងនោះហើយតាមរយៈការកែតម្រូវឈ្មោះខុសរបស់ពលរដ្ឋមួយចំនួន និងកំពុងដំណើរការពិនិត្យអត្តសញ្ញាណកម្មក្បាលដីឲ្យបានច្បាស់លាស់។

អាជ្ញាធរខេត្តនេះអះអាងបញ្ហាវិវាទដីធ្លីនេះនឹងអាចដោះស្រាយបញ្ចប់ នៅអំឡុងខែឧសភាឆ្នាំក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស