27.5 C
Phnom Penh

លោកហ៊ុន សែនអះអាងថា គ្មានការដោះលែងលោកកឹម សុខាដូចការលើកឡើងរបស់អតីតមេបក្សប្រឆាំនោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនអះអាងថា គ្មានការដោះលែងលោកកឹម សុខាដូចការលើកឡើងរបស់អតីតមេបក្សប្រឆាំនោះឡើយ លោកហ៊ុន សែន កាលពីថ្ងៃពុធបានព្រមានធ្ងន់ថា គ្មានគម្រោងដោះលែងលោកកឹម សុខាដូចការលើកឡើងរបស់លោកសម រង្ស៊ីនោះទេ។

លោកហ៊ុន សែនចំអកដល់លោកសមរង្ស៊ីថា លុះត្រាតែសេះដុះស្នែង ទើបករណីដោះលែងលោកកឹម សុខាអាចកើតឡើង។

លោកបន្តថា លោកគ្មានសិទ្ធិចុះហត្ថលេខាថ្វាយព្រះមហាក្សត្រលើកលែងទោសឲ្យលោកកឹម សុខានោះ ទេ ព្រោះលោកកឹម សុខានៅពេលនេះមិនទាន់ ត្រូវតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរនៅឡើយ។

ប្រតិកម្មរបស់លោកហ៊ុន សែនធ្វើឡើងកាលពីថ្ងៃទី៦ខែវិច្ឆិកា ក្រោយពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសមរង្ស៊ី សរសេរបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា លោកទទួលបានព័ត៌មានពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាថា លោកហ៊ុន សែន នឹងដោះលែងលោកកឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ២០១៨ក្នុងឱកាសខួបទី២០នៃ«នយោបាយឈ្នះឈ្នះ»។

ក្រុមអ្នកវិភាគអះអាងថាកា រប្រកាសរបស់លោកហ៊ុន សែនគឺជាការបង្ហាញកាន់តែច្បាស់ថា ការឃុំខ្លួនលោកកឹម សុខាគឺជាចេតនានយោបាយដែលបណ្តាលឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជនយ៉ាងខ្លាំង។

ពួកគេជំរុញឲ្យមានការដោះលែងលោកកឹម សុខាដើម្បីមានឱកាសចរចាជាមួយសហគមន៍អ៊ឺរ៉ុប ឲ្យបន្តប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស