28 C
Phnom Penh

សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលកម្ពុជាចរចាជាមួយភាគីថៃករណីថៃចាប់បញ្ជូនខ្លួនពលរដ្ឋខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលកម្ពុជាចរចាជាមួយភាគីថៃករណីថៃចាប់បញ្ជូនខ្លួនពលរដ្ឋខ្មែរ ក្រុមសង្គមស៊ីវិលក្នុងស្រុកបានស្នើទៅរបបក្រុងភ្នំពេញឲ្យចរចាជាមួយភាគីថៃដើម្បីរកដំណោះស្រាយលើបញ្ហាសមត្ថកិច្ចថៃចុះចាប់ពលរដ្ឋខ្មែរដែលធ្វើការខុសច្បាប់ហើយបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ចថៃកំពុងបោះពួយសម្រុកចុះចាប់ពលរដ្ឋខ្មែររាប់រយនាក់ដើម្បីបញ្ជូនមក កម្ពុជាវិញដែលនាំឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់ជីវភាពគ្រួសាររបស់ពួកគេ។

អង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ កាលពីថ្ងៃពុធបានឲ្យដឹងថា បើគ្មានអន្តរាគមន៍ទាន់ពេលវេលាទេ នោះក្រុមពលករចំណាកស្រុករបស់កម្ពុជានឹងរងគ្រោះកាន់តែខ្លាំងថែមទៀត។

ក្រុមនេះបានផ្តល់អនុសាសន៍ដល់របបលោកហ៊ុន សែនថា ខ្លួនគួរធ្វើផែនការទទួលពលករទាំងនោះ ដោយរៀបចំឯកសារស្របច្បាប់ដល់ពួកគេ ខណៈសំណើបំពេញឯកសារនេះមានលក្ខណៈស្មុគស្មាញ។

សមត្ថកិច្ចអន្តោប្រវេសន៍ថៃរាប់ពាន់នាក់បានចុះឆែកឆេរ និងចាប់ខ្លួនពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅខុសច្បាប់លើទឹកដីថៃដល់កន្លែងពួកគេស្នាក់នៅតែ ម្តង។

ក្រុមអាជ្ញាធរថៃហៅយុទ្ធនាការនេះថា ជាការបោសសំអាតឧក្រិដ្ឋកម្មឆ្លងដែនដើម្បីសេចក្តីសុខរបស់ពលរដ្ឋថៃ។

ប៉ុន្តែក្រុមសហជីពចង់ឃើញភាគីកម្ពុជានិងថៃរកដំណោះស្រាយ ក្នុងនាមជាប្រទេសជិតខាងដែលស្ថិតក្នុងក្រុមខណ្ឌមនុស្សធម៌អាស៊ានដូចគ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស