34 C
Phnom Penh

លោកហ៊ុន សែនស្នើឲ្យក្រសួងយុត្តិធម៌ និងក្រសួងការងារដោះស្រាយបញ្ហាទោសទណ្ឌរបស់មន្ត្រីសហជីពឲ្យឆាប់ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនស្នើឲ្យក្រសួងយុត្តិធម៌ និងក្រសួងការងារដោះស្រាយបញ្ហាទោសទណ្ឌរបស់មន្ត្រីសហជីពឲ្យឆាប់ចប់ លោកហ៊ុន សែនកាលពីថ្ងៃពុធបានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងការងារពិនិត្យដោះស្រាយសំណុំរឿងរបស់សហជីពមួយចំនួនបានឆាប់ចប់ពាក់ព័ន្ធនឹងការប្តឹងនិងទោសទណ្ឌនេះ។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងកាលពីថ្ងៃពុធ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណជាង២ម៉ឺននាក់ មកពីតាមរោងចក្រ និងសហគ្រាសចំនួន២០ក្នុងខេត្តតាកែវ។

លោកបន្តថា ការទម្លាក់ចោលបណ្តឹងនានាទៅលើថ្នាក់ដឹកនាំសហជីព គឺជាការពង្រីកលំហនៃសេរីភាពរបស់កម្មករ និងសហជីពនៅកម្ពុជា។

លោកបន្តថា មេដឹកនាំសហជីពណាដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ គឺមិនត្រូវលើកលែងទោសជាដាច់ខាត ដោយសារមានមនុស្សមួយចំនួនអះអាងថាខ្លួន ជាមេសហជីព ឬអង្គការក្រៅរដ្ឋាភិបាលទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពជាច្រើនជំរុញឲ្យរបបលោកហ៊ុន សែនបញ្ឈប់ការរើសអើងនិន្នការនយោបាយទៅលើក្រុមសហជីពទាំងឡាយណាដែលធ្វើការបម្រើដល់ផលប្រយោជន៍ និងការពារកម្មករពីការជិះជាន់របស់ថៅកែរោងចក្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស