29 C
Phnom Penh

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាកែលំអប្រព័ន្ធតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាកែលំអប្រព័ន្ធតុលាការ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី Rhona Smith បន្តជំរុញឲ្យក្រសួងយុត្តិធម៌កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

អ្នកស្រី បាន ប្រាប់ក្រុ មអ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយមន្ត្រី ក្រសួងយុត្តិធម៌កាលពីថ្ងៃពុធថា បញ្ហាតម្លាភាពនៃប្រព័ន្ធយុត្តិធម៌ ការតែងតាំង ការដំឡើងឋានន្តរសក្ដិដល់ចៅក្រម និងព្រះរាជអាជ្ញា បញ្ហាឯករាជ្យភាពរបស់តុលាការ និងបញ្ហាជាច្រើនទៀត។

ទោះជាយ៉ាងណាក៏ដោយ លោកជិន ម៉ាលីនបានប្រាប់ក្រុមអ្នកសារព័ត៌មានថា របបលោកហ៊ុន សែនកំពុងបន្ដធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ តាមរយៈការបង្កើតកម្មវិធីជំនួយផ្នែកច្បាប់ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ពង្រឹងតម្លាភាព និងឯករាជ្យភាពរបស់ស្ថាប័នតុលាការ និងបញ្ហាជាច្រើនទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនៅតែរិះគន់ថា ប្រព័ន្ធ តុលាការរបស់កម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាច ខណៈចៅក្រម និងព្រះរាជអាជ្ញានៅតែជាសមាជិករបស់បក្សកាន់អំណាច ដែលធ្វើកិច្ចការរបស់ខ្លួនតាមតែបញ្ជារបស់លោកហ៊ុន សែន។

ពួកគេនិយាយថា ដើម្បីឲ្យប្រព័ន្ធយុត្តិធម៌របស់កម្ពុជាទទួលបានការជឿទុកចិត្តពីមហាជនពិតប្រាកដទៅបានលុះត្រាតែចៅក្រម និងព្រះរាជអាជ្ញាទាំងនោះលាលែងពីសមាជិកបក្សកាន់អំណាច ហើយអនុវត្តិភារកិច្ចរបស់ខ្លួនដោយស្មារតីឯករាជ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស