41.3 C
Phnom Penh

បេសកជនពិសេសរបស់អ.ស.ប.នៅតែទទូចឲ្យរបបលោកហ៊ុន សែនដោះស្រាយវិបត្តិនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសកជនពិសេសរបស់អ.ស.ប.នៅតែទទូចឲ្យរបបលោកហ៊ុន សែនដោះស្រាយវិបត្តិនយោបាយ ក្រោយដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃនៅកម្ពុជារបស់អ្នកស្រី រ៉ូណា ស្មីតបានបញ្ចប់ទៅកាលពីថ្ងៃទី៨ វិច្ឆិកា អ្នកស្រីនៅតែជំរុញឲ្យរបបលោកហ៊ុន សែន ដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងបញ្ឈប់ការចោទប្រកាន់មកលើសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។

សេចក្ដីថ្លែងការណ៍នៃបេសកកម្មលើកទី៦របស់អ្នកស្រី រ៉ូណា ស្មីត មកកាន់កម្ពុជាដែលទើបបានបញ្ចប់ទៅនេះ បានហៅការឃុំឃាំង លោកកឹម សុខា ថាជាការឃុំឃាំងដ៏រឹតត្បិតបំផុត។

អ្នកស្រីក៏បានទាមទារឲ្យមានការលើកលែងការផ្ដន្ទាទោសដល់សកម្មជនដីធ្លីអ្នកស្រីទេព វន្នី មន្ត្រីអាដហុកនិងអតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរីទាំងអស់ផងដែរ។

ជាងនេះទៅទៀត អ្នកស្រីរ៉ូណា ស្មីតក៏បានសម្ដែងការខកចិត្តជាខ្លាំងដែលអ្នកស្រី ត្រូវបានរបបលោកហ៊ុន សែនហាមមិនឲ្យជួបលោក កឹម សុខា ដែលកំពុងជាប់ឃុំឃាំងក្នុងផ្ទះ។

អ្នកស្រីអះអាងថាក្នុងនាមអ្នកស្រីជាបេសកជនរបស់អង្គការសហប្រជាជាតិ អ្នកស្រីគួរត្រូវបានអាជ្ញាធរនៃរបបក្រុងភ្នំពេញអនុញ្ញាតឲ្យអ្នកស្រីបានចូលជួបជាមួយជនទាំងឡាយណាដែលរដ្ឋាភិបាលកំពុងឃុំខ្លួន។

ដំណើរទស្សនកិច្ចលើកទី៦របស់អ្នកស្រីរ៉ូណា ស្មីតលើកនេះបានផ្ដោតជាសំខាន់ទៅលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សា សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស