28.4 C
Phnom Penh

រដ្ឋាភិបាលឱ្យពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មី ព្រោះគម្រូចាស់អស់សុពលភាពត្រឹមឆ្នាំ២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលឱ្យពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មី ព្រោះគម្រូចាស់អស់សុពលភាពត្រឹមឆ្នាំ២០១៨ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ អំពាវនាវដល់ ពលរដ្ឋខ្មែរទាំងឡាយណា ដែលកំពុងប្រើប្រាស់អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរគម្រូចាស់ទាំងអស់ និងពលរដ្ឋដែលគ្រប់អាយុ១៥ ឆ្នាំឡើងទៅដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ត្រូវ រួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី។

ទីតាំងមួយចំនួនដែលអាចធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មីនេះ មានដូចជា នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលពលរដ្ឋរស់នៅ ឬស្នាក់នៅ។

ឯកសារដែលត្រូវភ្ជាប់ទៅជាមួយដើម្បីធ្វើអត្តសញ្ញាណប័ណ្ណនេះ មានដូចជាសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណខ្មែរគម្រូចាស់។

ក្រសួងមហាផ្ទៃធ្លាប់ឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូចាស់ទាំងអស់នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃច័ន្ទ ទី ៣១ ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជំរុញឱ្យពលរដ្ឋប្រញាប់ទៅធ្វើអត្តសញ្ញាណប័ណ្ណគម្រូថ្មីនេះឱ្យបាន គ្រប់ៗគ្នាដើម្បីធានានូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស