ក្រុមហ៊ុនថាមពលអូស្ដ្រាលីអះអាងថាកម្ពុជាមានសក្ដានុពលខ្ពស់ លើការកែច្នៃថាមពល អង្គការ Energy Lab Asia ដែលសិក្សាទៅលើថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាតបានរកឃើញថា កម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ ចំពោះការកែច្នៃថាមពលដើម្បីយកមកប្រើប្រាស់រក្សាបរិស្ថានស្អាត។
លោកស្រី Bridget McIntosh នាយិកាប្រចាំប្រទេស និងតំបន់អាស៊ីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ថាមពលដែលអាចកកើតឡើងវិញ ដែលជាថាមពលស្អាត ហើយអាចប្រើប្រាស់បាននោះ រួមមានពន្លឺព្រះអាទិត្យ ដែលប្រើសូឡា ដោយបំលែងទៅជាអគ្គិសនី។
ការបំលែងថាមពលមួយទៀតគឺខ្យល់ ដោយយកខ្យល់បោកបង្វិលតួប៊ីន ដើម្បីផលិតចរន្ដអគ្គិសនី។
រីឯកាកសំណល់ពីកសិកម្មវិញ គេអាចយកវាមកដុតបង្កើតជាថាមពល។
ការអះអាងរបស់អ្នកស្រីBridget McIntosh ធ្វើឡើងនៅក្នុងកម្មវិធីធ្វើបទ បង្ហាញ កម្ពុជាអាចបោះជំហានទៅមុខ លើវិស័យផលិតថាមពល ដោយខ្លួនឯងក្នុងបុព្វហេតុថែរក្សាបរិស្ថាន និងជីវិតរបស់ផែនដី។
អ្នកស្រីបនែ្ថមថាអង្គការ Energy Lab Asia កំពុងចុះសិក្សាស្រាវជ្រាវអំពីបញ្ហាថាមពលនេះ នៅតាមខេត្តចំនួន៥គឺខេត្តកំពត ស្វាយរៀង កណ្ដាល ព្រៃវែង និងតាកែវ៕