38 C
Phnom Penh

លោកកឹម សុខាចង់ឲ្យមានការបង្រួបបង្រួមជាតិឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកកឹម សុខាចង់ឲ្យមានការបង្រួបបង្រួមជាតិឡើងវិញ ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងផ្ទះគឺលោកកឹម សុខាបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា លោកសូមសម្ដែងនូវអំណរគុណប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះបុព្វបុរសខ្មែរ ដែលបានធ្វើពលិកម្ម លះបង់នឹងតស៊ូ ដើម្បីទាមទារនូវឯករាជ្យជាតិជូនជាតិមាតុភូមិពិតប្រាកដ។

លោកកឹម សុខាសរសេរថា ការទាមទារនិងការថែរក្សាការពារឯករាជ្យជាតិពិតប្រាកដអាចធ្វើទៅបាន លុះត្រាមានការរួបរួមជាតិ ហើយថា ឯករាជ្យជាតិពិតប្រាកដមិនអាចកើតមានបានទេ ប្រសិនបើខ្មែរនៅតែបាក់បែកគ្នា។

លោកកឹម សុខាបានបួងសួងឲ្យស្មារតីឯករាជ្យជាតិ ពិតប្រាកដស្ថិតនៅជាប់ជានិច្ច ក្នុងបេះដូងខ្មែរគ្រប់រូប។

សាររបស់លោកកឹម សុខាធ្វើឡើងដើម្បីចូលរួមអបអរសាទរខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី៩វិច្ឆិកា។

ទោះបីជាមានការទាមទាររបស់លោកកឹម សុខាឲ្យមានការបង្រួបបង្រួមជាតិឡើងវិញតាមរយៈការដោះស្រាយវិបត្តិនយោបាយ យ៉ាងណាក៏ដោយ ប៉ុន្តែលោកហ៊ុន សែនធ្លាប់បានបដិសេធរួចទៅហើយ។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោក ហ៊ុន សែនបានព្រមានថាគ្មានផ្លូវ ដោះលែងលោកកឹម សុខានៅចុងឆ្នាំ២០១៨ ដូចការអះអាង របស់លោកសម រង្ស៊ីនោះឡើយ។

ក្រុមអ្នកវិភាគនិយាយថា ប្រសិនរបបលោកហ៊ុន សែននៅតែរឹងទទឹងមិនព្រមស្តារស្ថានការណ៍របស់ប្រទេសឲ្យមានភាពប្រក្រតីឡើងវិញទេ នោះកម្ពុជានឹងជួបគ្រោះមហន្តរាយសេដ្ឋកិច្ចធ្ងន់ធ្ងរនៅពេលដ៏ឆាប់ខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស