32 C
Phnom Penh

ព្រះមហាក្សត្រ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់នាំគ្នាគោរពច្បាប់រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់នាំគ្នាគោរពច្បាប់រដ្ឋធម្មនុញ្ញ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើកទឹកចិត្តឲ្យពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់រួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋដើម្បីចូលរួមស្ថាបនាប្រទេស។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្របែបនេះធ្វើឡើង នៅក្នុងខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី៩ ខែវិច្ឆិកានេះ។

ព្រះមហាក្សត្រព្រះបរមរតនកោដ្ឋនរោត្តមសីហនុ បានទាមទារឯករាជ្យជាតិពីបារាំងនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនិយាយថា កម្ពុជាមិនទាន់មានឯករាជ្យភាព និងអធិបតេយ្យភាពពេញលេញនោះទេ ដោយសារកម្ពុជាសព្វថ្ងៃកំពុង ស្ថិតនៅក្រោមអាណានិគមបែបថ្មីពីប្រទេសវៀតណាម និងប្រទេសចិនទាំងនយោបាយ និងសេដ្ឋកិច្ច។

ពួកគេ និយាយថាដើ ម្បីឲ្យកម្ពុជាមានឯករាជ្យពេញលេញទៅបាន លុះត្រាកម្ពុជាកុំរណបជាមួយប្រទេសជិតខាង និងប្រទេសចិន ហើយត្រូវស្វែងរកឯកភាពជាតិ បង្រួបបង្រួមជាតិ គោរពគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស