25 C
Phnom Penh

ក្រុមប្រជាពលរដ្ឋអះអាងថា លោកក្រុមហ៊ុនរបស់លោកទ្រី ភាពកំពុងបំផ្លាញព្រៃឈើធ្ងន់ធ្ងរនៅខេត្តព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រជាពលរដ្ឋអះអាងថា លោកក្រុមហ៊ុនរបស់លោកទ្រី ភាពកំពុងបំផ្លាញព្រៃឈើធ្ងន់ធ្ងរនៅខេត្តព្រះវិហារ ពលរដ្ឋខេត្តព្រះវិហារឲ្យដឹងថា យ៉ាងហោចណាស់ព្រៃសហគមន៍ ធម្មជាតិបឹងទន្លេម្រេចជាង ២ ពាន់ហិកតាស្ថិតក្នុងស្រុករវៀង កំពុងរងការកាប់ទន្ទ្រានយកដី និងឈើមានតម្លៃស្ទើរទាំងស្រុងដោយក្រុមហ៊ុនរបស់លោកឧកញ៉ាមហាសេដ្ឋីទ្រី ភាព។

ពួកគេនិយាយថា ក្រុមហ៊ុនរបស់លោកទ្រី ភាពបានកាប់រំលំឈើធ្វើអាជីវកម្ម និងឈូសឆាយហ៊ុមព័ទ្ធទន្ទ្រានព្រៃខុសច្បាប់ អស់ជាង ១ពាន់ហិកតាដើម្បីដាំកៅស៊ូ។

ពលរដ្ឋនៅទីនោះឲ្យដឹងថា ព្រៃការពារបឹងទន្លេម្រេច បានចុះបញ្ជីជាព្រៃការពារ ក៏ប៉ុន្តែព្រៃនេះបានរងការកាប់ឈើមានតម្លៃ និងឈូសឆាយទន្ទ្រានព្រៃយកដី ធ្វើកសិកម្មអស់ស្ទើរទាំងស្រុង។

ព្រៃសហគមន៍បឹងទន្លេម្រេចជាព្រៃឈើដ៏ធំមួយបានផ្ដល់ប្រយោជន៍ច្រើនដល់សហគមន៍ក្នុងការទាញយកអនុផលព្រៃឈើសម្រាប់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ។

ពួកគេនិយាយថា ពលរដ្ឋណាដែលឈឺឆ្អាលហ៊ានតវ៉ាករណីបទល្មើសព្រៃឈើតំបន់នោះ ពួកគេនឹងត្រូវក្រុមហ៊ុនរបស់លោកទ្រីភាពប្តឹងទៅតុលាការតែម្តង។

បញ្ហានេះហើយដែលនាំឲ្យអ្នកភូមិភ័យខ្លាចមិនហ៊ានងើបតវ៉ា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស