31 C
Phnom Penh

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ត្រៀមចែកស្រោមអនាម័យក្នុង​អំឡុងពេល​ពិធីបុណ្យអុំទូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ត្រៀមចែកស្រោមអនាម័យក្នុង​អំឡុងពេល​ពិធីបុណ្យអុំទូក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍នឹងធ្វើការចែកស្រោម អនាម័យចំនួនជាង៣ម៉ឺនស្រោម នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកា។

អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ លោកតែង គន្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៣ខែវិច្ឆិកាថា ក្រុមការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ក៏នឹងចុះអប់រំផ្សព្វផ្សាយអំពីជំងឺអេដស៍នៅតាមទីប្រជុំជន សួនច្បារតំបន់កោះពេជ្រ ដែលជាកន្លែងក្រុមកីឡាករទូកងស្នាក់នៅ និងនៅតាមតំបន់ត្រើយខាងលិច។

លោកបន្ដថា អាជ្ញាធរជាតិប្រឆាំងជំងឺអេដស៍នឹងរៀបចំកន្លែងសម្រាប់ការធ្វើតេស្ដឈាមរកជំងឺអេដស៍ដោយឥតគិតថ្លៃ ហើយនឹងណែនាំពីរបៀបទទួលបានថ្នាំពីក្រសួងសុខាភិបាលថែមទៀត។

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ឲ្យដឹងថា ត្រឹមចុងឆ្នាំ២០១៧ យ៉ាងហោចណាស់មានអ្នកផ្ទុកជំងឺអេដស៍ចំនួនជិត៦ម៉ឺននាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស