27.5 C
Phnom Penh

អង្គការលើកលែងទោសអន្តរជាតិដកពានរង្វាន់អង្គរដ្ឋទូតសុឆន្ទៈពីអ្នកស្រីអ៊ុងសានស៊ូជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការលើកលែងទោសអន្តរជាតិដកពានរង្វាន់អង្គរដ្ឋទូតសុឆន្ទៈពីអ្នកស្រីអ៊ុងសានស៊ូជី អង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បានប្រកាសដកពានរង្វាន់ឯកអគ្គរដ្ឋទូតសុឆន្ទៈឆ្នាំ២០០៩ ដែលជាពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីអ្នកស្រីអ៊ុង សានស៊ូជីមេដឹកនាំនៃប្រទេសភូមា ដោយសារអ្នកស្រីក្បត់យ៉ាងអាម៉ាស់ចំពោះតម្លៃនៃសេរីភាពដែលអ្នកស្រីធ្លាប់តវ៉ាទាមទារនោះ។

លោកគូមី ណៃដូ ដែលជាអគ្គលេខាធិការនៃអង្គការលើកលែងទោសអន្តរជាតិ Armnesty Internationl បានអះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនប្រកាសជាឱឡារិកថា អ្នកស្រីអ៊ុង សានសូជី លែងជានិមិត្តរូបនៃក្តីសង្ឃឹម ភាពក្លាហាន និងមិនមែនជាអ្នកការពារសិទ្ធិមនុស្សតទៅទៀតហើយ។

លោកណៃដូបានសម្តែងការខកចិត្តជាខ្លាំងថា អ្នកស្រីអ៊ុងសាន ស៊ូជីមិនបានប្រើអំណាចផ្នែកនយោបាយ និងឆន្ទៈរបស់អ្នកស្រីដើម្បីការពារសិទិ្ធមនុស្ស យុត្តិធម៌ ឬភាពស្មើគ្នានៅក្នុងប្រទេសភូមានោះឡើយ។

ផ្ទុយទៅវិញអ្នកស្រីបានអោបដៃឈរមើលអំពើឃោរឃៅរបស់កងទ័ពភូមាប្រឆាំងនឹងនៃសេរីភាពបញ្ចេញមតិរបស់ក្រុមជនជាតិរ៉ូហ៊ីងយ៉ា។

ចាប់តាំងពីអ្នកស្រីអ៊ុងសាន ស៊ូជីក្លាយជាមេដឹកនាំរបស់ប្រទេសភូមាកាលពីខែមេសាឆ្នាំ២០១៦នោះមក រដ្ឋបាលរបស់លោកស្រីបានចូលរួមយ៉ាងសកម្មនៅក្នុងការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស