34 C
Phnom Penh

ទាហានខ្មែរ២នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅប្រទេសម៉ាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហានខ្មែរ២នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅប្រទេសម៉ាលី យ៉ាងហោចណាស់មានទាហានខ្មែរ២នាក់ដែលបម្រើក្នុងបេសកកម្មសំអាតមីនរបស់អង្គការសហប្រជាជាតិបានរងរបួស ក្នុងប្រតិបត្តិការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយ កាលពីយប់ថ្ងៃច័ន្ទ នៅទីក្រុងហ្គាវ (Gao)ប្រទេសម៉ាលី។

ទីភ្នាក់ងារព័ត៌មានបារាំងអា.អេហ្វ.ប៉េកាលពីថ្ងៃអង្គារបានរាយការណ៍ថា ក្នុងហេតុការណ៍បំផ្ទុះនោះ យ៉ាងហោចណាស់មានពលរដ្ឋ ម៉ាលី៣នាក់បានស្លាប់ ហើយជនបរទេស៤នាក់បានរងរបួសក្នុងនោះមានខ្មែរពីរនាក់ផងដែរ។

សារព័ត៌មានដដែលឲ្យដឹងទៀតថា ការវាយប្រហារនេះ ធ្វើឡើងដោយក្រុមពលរដ្ឋម៉ាលី៣នាក់ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមអ៊ីស្លាមជ្រុលនិយមអាល់កៃដា(Al-Queda)។

ទាហានមួកខៀវកម្ពុជាបានរងរបួសជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។

កាលពីខែឧសភាឆ្នាំ២០១៧ ទាហានរក្សាសន្តិភាពមួកខៀវកម្ពុជាចំនួន៤នាក់ ត្រូវបានក្រុមឧទ្ទាមបាញ់សម្លាប់នៅប្រទេសអាហ្វ្រីកកណ្តាល។

ចាប់តាំងពីឆ្នាំ២០០៦រហូតដល់បច្ចុប្បន្ននេះកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសមានចំនួន៥ពាន់នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២រយនាក់។

អង្គការសហប្រជាជាតិ កន្លងមកបានឱ្យចំណាត់ថ្នាក់កម្ពុជាជាប់លេខទី២៩ ក្នុងចំណោម១២២ប្រទេសលើពិភពលោកដែលបានចាត់កងកម្លាំង ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស