31 C
Phnom Penh

ព្រះមហាក្សត្រតែងតាំងលោកកឹម សុខុន ប្អូនប្រុសលោកកឹម សុខា ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រតែងតាំងលោកកឹម សុខុន ប្អូនប្រុសលោកកឹម សុខា ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រះមហាក្សត្រ នរោត្តម សីហមុន្នី កាលពីកាលពីថ្ងៃទី១០ ខែវិច្ឆិកាបានចេញព្រះរាជក្រឹត្យដំឡើងឋានៈលោកកឹម សុខុន ប្អូនប្រុសរបស់លោកកឹម សុខ ប្រធានបក្សសង្គ្រោះជាតិ ពីតំណែងអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។

លោកកឹម សុខុនត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តាំងពីឆ្នាំ២០១៣។

សម្រាប់រដ្ឋាភិបាលអាណត្តិទី៦ចេញពីការបោះឆ្នោតក្លែងក្លាយដ៏អាម៉ាស់នេះ លោកកឹម សុខុនបានទទួល ការតែងតាំងឲ្យបន្តតំណែងនេះដដែលកាលពីដើមខែកញ្ញាឆ្នាំ២0១៨។

ប្អូនប្រុសរបស់លោកកឹម សុខារូបនេះ បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីអំឡុងឆ្នាំ២០១៣។

ក្រោយមក លោកត្រូវបានតែងតាំងជាទីប្រឹក្សានៃរាជរដ្ឋាភិបាល ហើយទទួលបានការដំឡើងឋានន្តរស័ក្កិជាឧត្តមសេនីយ៍ឯក ក្នុងក្របខណ្ឌនគរបាលជាតិថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ លោកកឹម សុខាធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចចិត្តចូលរួមជាមួយគណបក្សនយោបាយណាមួយគឺជាសិទ្ធិសេរីភាពរបស់បុគ្គលនោះប៉ុណ្ណោះ។

លោកបន្តថា និន្នាការនយោបាយផ្ទុយគ្នារវាងប្អូនប្រុសរបស់លោកនិងលោកនឹងគ្មានអ្វីប៉ះទង្គិចដល់ឆន្ទៈនយោបាយរបស់លោកក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស