30.1 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលអំពើពុករលួយរិះគន់ការតែងតាំងទីប្រឹក្សាដ៏ច្រើនសន្ធឹក​សន្ធាប់របស់រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលអំពើពុករលួយរិះគន់ការតែងតាំងទីប្រឹក្សាដ៏ច្រើនសន្ធឹក​សន្ធាប់របស់រដ្ឋាភិបាល ក្រុមអង្គការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរិះគន់ការតែងតាំងទីប្រឹក្សារបស់រដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ថា ជាការបង្កើនអតិផរណានៃចំនួនបុគ្គលិករដ្ឋ និងជាការចាយវាយថវិការជាតិខ្ជះខ្ជាយជាទីបំផុត។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោកសន ជ័យ បានប្រាប់កាសែត The Cambodia Daily ថា រដ្ឋាភិបាលមិនត្រូវបង្កើនចំនួនទីប្រឹក្សារបស់ខ្លួន ខណៈរដ្ឋាភិបាលមិនមានការងារគ្រប់គ្រាន់សម្រាប់បុគ្គលិកទាំងនោះ។

លោកបារម្ភថា បុគ្គលមួយចំនួនដែលមានងារជាទីប្រឹក្សា ឬជំនួយការអាចនឹងយកតួនាទីរបស់ពួកគេទៅគាបសង្កត់ពលរដ្ឋទន់ខ្សោយ។

ការអះអាងរបស់លោកសន ជ័យធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ នរោត្ដម សីហមុនីចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាបន្តបន្ទាប់ដល់ក្រុមប្រឹក្សាអ្នកច្បាប់ និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់សរុបទាំងអស់ចំនួន៥៥រូប។

សមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ ដែលតែងតាំង និងផ្ដល់ឋានៈមានចំនួន៤៥រូប ដែលមានឧបនាយករដ្ឋមន្ដ្រីប៊ិន ឈិន ជាប្រធាន និងមានអនុប្រធាន និងសមាជិក៤៤នាក់ផ្សេងទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស